លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យជាតិសេអ៊ូល
(VOVWORLD) - បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង (ថ្ងៃទី ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាថ្ងៃទី ៣ កក្កដា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយនៅសាកល វិទ្យាល័យជាតិសេអ៊ូល របស់កូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសាស្រ្តាចារ្យ គ្រូបង្រៀន និងនិស្សិតយ៉ាងច្រើនកុះករនៃសាកលវិទ្យាល័យជាតិសេអ៊ូល។ (រូបថត៖ VOV) |
ថ្លែងនៅចំពោះមុខសាស្រ្តាចារ្យ គ្រូបង្រៀន និងនិស្សិតយ៉ាងច្រើនកុះករនៃសាកលវិទ្យាល័យជាតិសេអ៊ូល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមាន ប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងមានពាក្យថា “ការអប់រំគឺជាផែនការរាប់រយឆ្នាំ” ខណៈដែលវៀតណាមកំណត់ថា “ការអប់រំគឺជាគោលនយោបាយជាតិកំពូល”។ នេះជាភាពស្រដៀងគ្នាដែលបង្ហាញថាប្រទេសទាំងពីរមានការយកចិត្តទុកដាក់ពិសេសចំ ពោះការអប់រំនិងការបណ្តុះបណ្តាល។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងរយៈពេលបីទស្សវត្សរ៍កន្លងមក ទំនាក់ ទំនងវៀតណាម-កូរ៉េខាងត្បូងមានការអភិវឌ្ឍជាបន្តបន្ទាប់ ក្លាយជាគំរូសម្រាប់ ទំនាក់ទំនងល្អប្រសើររវាងប្រទេសអាស៊ីបូព៌ាទាំងពីរ ជាមួយនឹងកិច្ចសហប្រតិបត្តិការ ប្រកបដោយជោគជ័យលើកម្រិតដែលមិនធ្លាប់មានពីមុនមក។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមនិងកូរ៉េខាងត្បូង មានភាពស្រដៀងគ្នាលើចំណុចចំនួន ៥៖ ស្រដៀងគ្នាក្នុងប្រវត្តិសាស្ត្រ ដោយមានការជួបប្រាស្រ័យវប្បធម៌តាំងពីជាង ៨០០ឆ្នាំមុន; ស្រដៀងគ្នាក្នុងសេចក្ដីប្រាថ្នាអំពីការអភិវឌ្ឍប្រទេសជាតិតាមរយៈការធ្វើ សមាហរណកម្ម និងការបើកទ្វារចំហរ; ស្រដៀងគ្នាក្នុងការគិតគូរដូច្នេះងាយស្រួល យោគយល់គ្នា; ស្រដៀងគ្នាក្នុងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយទំនាក់ ទំនងជាដន្លងគ្នាកាន់តែជិតស្និទ្ធ; ស្រដៀងគ្នាក្នុងសេចក្ដីប្រាថ្នា រួមចំណែកដល់សន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
នៅក្នុងបទបង្ហាញនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានចំណាយ ពេលឆ្លើយសំណួរជាច្រើនពីសាស្រ្តាចារ្យ គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យ ជាតិសេអ៊ូល អំពីបទពិសោធន៍អភិបាលកិច្ចជាតិ; ចក្ខុវិស័យ និងដំណោះស្រាយជំរុញ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងផងដែរ៕