លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចរបស់អូស្ត្រាលី

(VOVWORLD) - ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគ និងអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន ហើយស្វាគមន៍ចំពោះគម្រោងវិនិយោគនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចរបស់អូស្ត្រាលី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Yi-Hua Lu នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Corio។ (រូបថត៖ VGP/Nhat Bac)

បន្តសកម្មភាពនៅប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី៨ មីនា នៅទីក្រុង Canberra នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងសហគ្រាសឈានមុខគេមួយចំនួនរបស់អូស្ត្រាលីក្នុងវិស័យវិនិយោគហិរញ្ញវត្ថុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; ការធ្វើអាជីវកម្មនិងកែច្នៃរ៉ែ; ការផលិត និង ចែកចាយស្បៀងអាហារ... ដែលកំពុងមានបំណងចង់សហប្រតិបត្តិការ និងបណ្តាក់ទុននៅវៀតណាម ដូចជា៖ ក្រុមហ៊ុន Corio ចំណុះសម្ព័ន្ធក្រុមហ៊ុន Macquarie ជាសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុពហុវិស័យ ពហុជាតិ ដែលប្រតិបត្តិការក្នុងវិស័យវិនិយោគហិរញ្ញវត្ថុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; សម្ព័ន្ធក្រុមហ៊ុន SunRice ជាអ្នកផលិត និងចែកចាយអង្ករធំជាងគេនៅប្រទេសអូស្ត្រាលី។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគ និងអាជីវកម្មប្រកបដោយប្រសិទ្ធភាពរបស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន ហើយស្វាគមន៍ចំពោះគម្រោងវិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុននានាក្នុងដំណើរការស្រាវជ្រាវនិងអនុវត្តន៍គម្រោងសហប្រតិបត្តិការជាក់ស្ដែង គួរតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន សហគ្រាសវៀតណាម និងដៃគូពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍សកម្មភាពស្របតាមបទបញ្ញត្តិ អនុវត្តន៍បច្ចេកវិទ្យាទំនើប បង្កើនការជួយគាំទ្រ ការផ្ទេរបច្ចេកវិទ្យា ដើម្បីនាំសហគ្រាសវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមសន្យាបង្កើតគ្រប់លក្ខខណ្ឌអំណោយផល ដើម្បីឲ្យសម្ព័ន្ធក្រុមហ៊ុនទាំងអស់វិនិយោគនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវនិងស្របច្បាប់របស់វិនិយោគិនជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ