លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីឡាវ និងសហគមន៍វៀតណាមនៅបែលហ្ស៊ិក និងប្រទេសអឺរ៉ុបមួយចំនួន

(VOVWORLD) - នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីឡាវ និងសហគមន៍វៀតណាមនៅបែលហ្ស៊ិក និងប្រទេសអឺរ៉ុបមួយចំនួន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh។ (រូបថត៖ baochinhphu.vn)

ជំនួបទាំងពីរនេះបានធ្វើឡើងនាយប់ថ្ងៃទី ១៣ ធ្នូ នៅក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh នាយករដ្ឋមន្ត្រីទាំងពីររូបបានស្វាគមន៍ចំពោះការដែលប្រទេសទាំងពីរបានអនុវត្តបានល្អ និងបង្ហើយប្រគល់គម្រោងសំខាន់ៗចំនួន ៤ ដោយបន្តចាប់ផ្តើមគម្រោងថ្មីចំនួន ៣; ជឿជាក់ថា គម្រោងទាំងនេះនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការជួយឡាវទទួលជោគជ័យនូវការទទួលខុសត្រូវអន្តរជាតិ រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូល Ayeyarwady - Chao Phraya - Mekong (ACMECS) លើកទី ១០ ក្នុងឆ្នាំ ២០២៣ និងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៤។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីឡាវ និងសហគមន៍វៀតណាមនៅបែលហ្ស៊ិក និងប្រទេសអឺរ៉ុបមួយចំនួន - ảnh 2កម្មាភិបាលស្ថានទូត និងសហគមន៍វៀតណាមនៅបែលហ្ស៊ិក បានស្វាគមន៍នាយករដ្ឋមន្ត្រី Pham Minh Chinh។ (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបជាមួយតំណាងសហគមន៍វៀតណាមនៅព្រះរាជាណាចក្របែលហ្ស៊ិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកយ៉ាងសំខាន់របស់សហគមន៍វៀតណាមនៅបែលហ្ស៊ិក និងអឺរ៉ុបក្នុងការកសាង និងការពារមាតុភូមិ ក៏ដូចជា ទំនាក់ទំនងរវាងវៀតណាម-បែលហ្សិក និងវៀតណាម-សហភាពអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យស្ថានទូត និងស្ថាប័នតំណាង បន្តយកចិត្តទុកដាក់ ចំពោះជីវភាពខាងស្មារតី និងសម្ភារៈរបស់ប្រជាជន និងមានសកម្មភាពជាច្រើនដើម្បីរក្សាវប្បធម៌វៀតណាមនៅបែលហ្ស៊ិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ