លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានកិច្ចប្រជុំលើកទី ៨ នៃគណៈ កម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ មេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃ គណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានកិច្ចប្រជុំលើកទី ៨ នៃគណៈ កម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានកិច្ចប្រជុំលើកទី ៨ នៃគណៈ កម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល។ (រូបថត៖ VOV)
ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើរបកគំហើញយុទ្ធសាស្ត្រចំនួនបី ដែលវៀតណាមកំពុងអនុវត្តន៍ រួមមាន៖ ស្ថាប័ន រួមទាំងស្ថាប័នពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មឌីជីថល; ធនធានមនុស្ស ជាពិសេស ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតលើធនធានមនុស្សសម្រាប់ បម្រើការធ្វើបរិវត្តកម្មឌីជីថល; ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ដូច្នេះ ការធ្វើបរិវត្តកម្មឌីជីថលគឺជាភារកិច្ចដ៏សែនសំខាន់ និងជារបកគំហើញក្នុងការ អនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ អាទិភាពនៃការធ្វើបរិវត្តកម្មឌីជីថលជាតិ ក្នុងឆ្នាំនេះគឺអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលជាមួយនឹងសសរស្តម្ភចំនួន ៤ រួមមាន៖ ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន ការធ្វើឌីជីថលនីយកម្មនូវវិស័យសេដ្ឋកិច្ច ការគ្រប់ គ្រងឌីជីថល និងទិន្នន័យឌីជីថល។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួង ផ្នែក និងមូលដ្ឋាននានា ជំរុញខ្លាំងការធ្វើបរិវត្តកម្មឌីជីថលក្នុងការប្រមូលនិងការចំណាយថវិកា ដូចជា៖ អាជីវ កម្មភោជនីយដ្ឋាន ពាណិជ្ជកម្មអេឡិចត្រូនិក អាជីវកម្មលើផ្លាតហ្វមឆ្លងព្រំដែន ព្រមទាំងពង្រីកការទូទាត់ដោយមិនប្រើសាច់ប្រាក់ ក្នុងការអនុវត្តសន្តិសុខសង្គមផងដែរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានកិច្ចប្រជុំលើកទី ៨ នៃគណៈ កម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)
ក្នុងកិច្ចប្រជុំនេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា នាពេលកន្លងមក នេះ ការធ្វើបរិវត្តកម្មឌីជីថលនៅវៀតណាមទទួលបានលទ្ធផលសំខាន់ៗជាច្រើន ដូចជា៖ មូលដ្ឋានទិន្នន័យជាតិស្តីពីចំនួនប្រជាជន ត្រូវបានតភ្ជាប់ជាមួយក្រសួង ផ្នែក ចំនួន ១៨ ខេត្តក្រុងចំនួន ៦៣ និងសហគ្រាសចំនួន ៤; ធ្វើសមកាលកម្មដោយជោគ ជ័យនូវព័ត៌មានរបស់ប្រជាជនជាង ២៦៨ លាននាក់; អ៊ីនធឺណិតចល័ត ៤G គ្រប ដណ្តប់រហូតដល់ ៩៩,៨% នៃចំនួនប្រជាជនសរុបជាមួយនឹងគុណភាពស្ថេរភាព; សមាមាត្រសេដ្ឋកិច្ចឌីជីថល/GDP កាលពីឆ្នាំមុនត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ១៦,៥% ជាមួយនឹងអត្រាកំណើន ២០% ខ្ពស់ជាងកំណើន GDP ៣ ដង ដែលជា ល្បឿនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រយៈពេល ២ ឆ្នាំជាប់ៗគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ