លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាអធិបតីកិច្ចប្រជុំទីមួយនៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល

(VOVWORLD) - ពាក់ព័ន្ធនឹងកំណែទម្រង់ស្ថាប័ន នីតិវិធីនិងក្បាលម៉ាស៊ីនដឹកនាំ អង្គភាពនានាត្រូវមានចក្ខុវិស័យ ប្រកាន់ខ្ជាប់នូវតថភាពជាក់ស្តែង មានទិសដៅត្រឹមត្រូវ រៀបចំការអនុវត្តឱ្យបានល្អ ធ្វើឱ្យក្បាលម៉ាស៊ីនរដ្ឋបាលស្អាតនិងរឹងមាំ។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាអធិបតីកិច្ចប្រជុំទីមួយនៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល  - ảnh 1នាព្រឹកថ្ងៃទី៩ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលសម្រាប់កំណែទម្រង់បែបបទរដ្ឋបាល (រូបថត៖ Duong Giang/TTXVN)

នាព្រឹកថ្ងៃទី៩ ខែមីនា គណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលបានបើកកិច្ចប្រជុំលើកទី១ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំ ដើម្បីវាយតម្លៃស្ថានភាពអនុវត្តន៍ការងារឆ្នាំ ២០២១ លើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០២២។

ថ្លែងក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្នាំ២០២២ មានប្រធានបទ “សាមគ្គីភាព - វិន័យ - សកម្ម - សម្របខ្លួន - សុវត្ថិភាព - ប្រសិទ្ធភាព - ស្តារឡើងវិញ - អភិវឌ្ឍន៍” ដូច្នេះការងារកំណែទម្រង់រដ្ឋបាលត្រូវតែលើកកំពស់ដើម្បីបម្រើប្រធានបទនេះ។ ពាក់ព័ន្ធនឹងកំណែទម្រង់ស្ថាប័ន នីតិវិធីនិងក្បាលម៉ាស៊ីនដឹកនាំ អង្គភាពនានាត្រូវមានចក្ខុវិស័យ ប្រកាន់ខ្ជាប់នូវតថភាពជាក់ស្តែង មានទិសដៅត្រឹមត្រូវ រៀបចំការអនុវត្តឱ្យបានល្អ ធ្វើឱ្យក្បាលម៉ាស៊ីនរដ្ឋបាលស្អាតនិងរឹងមាំ។ ក្រសួងនិងស្ថាប័នត្រូវរួមដៃគ្នា ហើយនីតិវិធីរដ្ឋបាលត្រូវអនុវត្តន៍ឲ្យបានឆាប់រហ័ស និងត្រូវតែគិតគូរកែលម្អរបៀបធ្វើការងារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ