លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមករា

(VOVWORLD) - ថ្លែងមតិក្នុងសម័យបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតអាទិភាពលើការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត  ដោយធានាថា ប្រជាជនអំណរបុណ្យតេតប្រកបដោយសុវត្ថិភាព សប្បាយរីករាយនិងសន្សំសំចៃ។ 
 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមករា - ảnh 1

នាថ្ងៃទី ២៨ មករា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែដើម្បីវាយតម្លៃពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែមករា ឆ្នាំ ២០២២; ភារកិច្ចនិងដំណោះស្រាយក្នុងខែកុម្ភៈ ឆ្នាំ ២០២២ និងខែបន្តបន្ទាប់; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយនិងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា។

ថ្លែងមតិក្នុងសម័យបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតអាទិភាពលើការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត  ដោយធានាថា ប្រជាជនអំណរបុណ្យតេតប្រកបដោយសុវត្ថិភាព សប្បាយរីករាយនិងសន្សំសំចៃ។ ទន្ទឹមជាមួយគ្នានោះ បំពេញល្អការងារសន្តិសុខសង្គម ដោយ “មិនទុកចោលនរណាម្នាក់នៅខាងក្រោយឡើយ”។

លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ឆ្នាំ ២០២២នេះ បន្តលទ្ធផលវិជ្ជមាននៃត្រីមាសទី ៤ ឆ្នាំ ២០២១ ជាពិសេសជំងឺគឺជំងឺរាតត្បាតគឺស្ថិតនៅក្រោមការគ្រប់គ្រង; បង្កើតកម្មវិធីនិងផែនការការងារ; សកម្មភាពផលិតកម្មនិងអាជីវកម្មជាច្រើនត្រូវបានបន្ត ហើយសង្វាក់ផ្គត់ផ្គង់កម្លាំងពលកម្មត្រូវបានស្តារឡើងវិញ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះផ្តោតលើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមករា ពិភាក្សាលើការអនុវត្តការងារក្នុងខែកុម្ភៈ ត្រីមាសទី១ និងប៉ុន្មានខែបន្តបន្ទាប់; បង្ហើយសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយនិងសេចក្តីសម្រេចចិត្តចិត្តរបស់រដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ