លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងអញ្ជើញដឹកនាំសន្និសីទស្តីពីការអភិវឌ្ឍ តំបន់ប៉ែកខាងជើងភូមិភាគកណ្ដាលនិងតំបន់ឆ្នេរសមុទ្រភាគកណ្ដាល

(VOVWORLD) - ដោយប្រធានបទ “ការតភ្ជាប់ - ទម្លុះទម្លាយពីសេដ្ឋកិច្ចសមុទ្រ - ការអភិវឌ្ឍយ៉ាង ឆាប់រហ័សនិងប្រកបដោយចីរភាព” សន្និសីទគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ ពិសេសសម្រាប់ការអភិវឌ្ឍនៃខេត្តក្រុងចំនួន ១៤ នៅតំបន់ប៉ែកខាងជើងភូមិភាគ កណ្តាល និងតំបន់ឆ្នេរសមុទ្រភាគកណ្តាល។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងអញ្ជើញដឹកនាំសន្និសីទស្តីពីការអភិវឌ្ឍ តំបន់ប៉ែកខាងជើងភូមិភាគកណ្ដាលនិងតំបន់ឆ្នេរសមុទ្រភាគកណ្ដាល - ảnh 1សន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍។ (រូបថត៖ qdnd.vn)

សន្និសីទស្ដីពីការដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យ នយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខនៅតំបន់ ប៉ែកខាងជើងភូមិភាគកណ្ដាល និងតំបន់ឆ្នេរសមុទ្រភាគកណ្តាលដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងពន្លឿនការវិនិយោគក្នុងតំបន់ គ្រោងនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៥ ខែកុម្ភៈ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ នេះគឺជាតំបន់ដែលមានតួនាទី ទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ពិសេសទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម បរិស្ថាន ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ជាពិសេសគឺយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ចសមុទ្រ។

ដោយប្រធានបទ “ការតភ្ជាប់ - ទម្លុះទម្លាយពីសេដ្ឋកិច្ចសមុទ្រ - ការអភិវឌ្ឍយ៉ាង ឆាប់រហ័សនិងប្រកបដោយចីរភាព” សន្និសីទគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ ពិសេសសម្រាប់ការអភិវឌ្ឍនៃខេត្តក្រុងចំនួន ១៤ នៅតំបន់ប៉ែកខាងជើងភូមិភាគ កណ្តាល និងតំបន់ឆ្នេរសមុទ្រភាគកណ្តាល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងរួមជាមួយថ្នាក់ដឹកនាំក្រសួង ផ្នែក មូលដ្ឋាន សមាគមធុរកិច្ច និងវិនិយោគិន ចូលរួមសន្និសីទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ