លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ នវានុវត្តន៍គឺជាជម្រើសមានលក្ខណៈរបកគំហើញយុទ្ធសាស្ត្ររបស់វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ តុលា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងប្រតិបត្តិការថ្មី នៃមជ្ឈមណ្ឌល នវានុវត្តន៍ជាតិ (NIC) ក្រោមក្រសួងផែនការ និងវិនិយោគ និងពិធីបើកការតាំងពិព័រណ៍នវានុវត្តន៍អន្តរជាតិវៀតណាមឆ្នាំ ២០២៣ (VIIE ២០២៣) ដែលប្រព្រឹត្តទៅនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នៃទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ នវានុវត្តន៍គឺជាជម្រើសមានលក្ខណៈរបកគំហើញយុទ្ធសាស្ត្ររបស់វៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា កាត់ខ្សែបូសម្ពោធមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីសម្ពោធមជ្ឈមណ្ឌលប្រតិបត្តិការថ្មីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា នវានុវត្តន៍គឺជានិន្នាការជៀសមិនរួច ដែលជាជម្រើសមានលក្ខណៈរបកគំហើញយុទ្ធសាស្ត្ររបស់វៀតណាម។ ការដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលនវានុវត្តន៍ជាតិនៅ Hoa Lac មានតួនាទី និងសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម; គឺជាការចាប់ផ្តើមដំណាក់កាលថ្មីនៃការអភិវឌ្ឍក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមកាលកម្ម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់វៀតណាមបន្ថែមទៀត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ នវានុវត្តន៍គឺជាជម្រើសមានលក្ខណៈរបកគំហើញយុទ្ធសាស្ត្ររបស់វៀតណាម - ảnh 2លោកនាយករដ្ឋមន្ត្រីស្នើជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យនវានុវត្តន៍ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (រូបថត៖ VOV)

ដើម្បីបង្កើនប្រសិទ្ធភាពវិនិយោគសម្រាប់មជ្ឈមណ្ឌលជាតិនវានុវត្តន៍ លោកនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា៖ “ខ្ញុំស្នើឱ្យក្រសួងផែនការ និងវិនិយោគ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងក្រសួង ស្ថាប័ន និងធុរកិច្ចផ្សេងទៀត មានភាពអង់អាចក្លាហាន ប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងបន្ថែមទៀត និងទាញយកផលប្រយោជន៍កាន់តែច្រើនពីកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ដោយសុក្រិតរបៀបរបប និងគោលនយោបាយសម្រាប់សកម្មភាពនវានុវត្តន៍នៅវៀតណាម បំពេញបានភ្លាមៗនូវតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ម្ចាស់កម្មវត្ថុប្រព័ន្ធអេកូឡូស៊ី ជាពិសេសអាជីវកម្មនវានុវត្តន៍ និងការចាប់ផ្តើមនវានុវត្តន៍។ ជាងនេះទៅទៀត ត្រូវបង្កើតយុទ្ធសាស្ត្រ ផែនការ និងកម្មវិធីសកម្មភាព ដើម្បីផ្តោតលើការអភិវឌ្ឍវិស័យដែលមានខ្លឹមសារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាំមកនូវតម្លៃបន្ថែមខ្ពស់ដល់វៀតណាមនាពេលអនាគត”។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ នវានុវត្តន៍គឺជាជម្រើសមានលក្ខណៈរបកគំហើញយុទ្ធសាស្ត្ររបស់វៀតណាម - ảnh 3នាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អញ្ជើញទៅទស្សនាពិព័រណ៍នវានុវត្តន៍អន្តរជាតិវៀតណាមឆ្នាំ ២០២៣ (រូបថត៖ VOV)

នាយករដ្ឋមន្រ្តីក៏បានស្នើឱ្យផ្តោតការយកចិត្តទុកដាក់លើការកសាង និងបង្ហើយមជ្ឈមណ្ឌលគាំទ្រនវានុវត្តន៍ ថ្នាក់ជាតិចំនួន៣ នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ