លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្តេជ្ញាសម្រេចគោលដៅកំណើន ៦,៥% នៅឆ្នាំនេះ

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយមូលដ្ឋានទាំង ៦៣ ដើម្បីវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនា និងត្រីមាសទី១ កំណត់ ភារកិច្ចសម្រាប់ខែមេសា និងត្រីមាសទី២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ស្នើឱ្យ ក្រសួង ផ្នែក និងមូលដ្ឋានទាំងអស់ប្ដេជ្ញាចិត្តសម្រេចបាននូវគោលដៅកំណើន ៦,៥% នៅឆ្នាំនេះ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្តេជ្ញាសម្រេចគោលដៅកំណើន ៦,៥% នៅឆ្នាំនេះ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយមូលដ្ឋានទាំង ៦៣។ (រូបថត៖ VOV)
ក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំនេះបន្តនិន្នាការងើបឡើងវិញជាវិជ្ជ មាន។ កំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងត្រីមាសទីមួយសម្រេចបាន ៥,៦៦% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថេរភាព អតិផរ ណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា ការនាំចេញបន្តកើនឡើង អតិរេកពាណិជ្ជកម្មមានទំហំធំ។ អាស្រ័យហេតុនេះ អង្គការ និងអ្នកជំនាញអន្តរជាតិជា ច្រើនបន្តវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ ដោយស្ថិតក្នុងចន្លោះពី ៦-៦,៣%។
ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ នៅតែមានបញ្ហាប្រឈមជាច្រើនដែលត្រូវជំនះ ដូចជា៖ សម្ពាធអតិផរណា; ហានិភ័យ ដែលអាចកើតមានពីទីផ្សារហិរញ្ញវត្ថុ និងរូបិយវត្ថុ; វឌ្ឍនភាពនៃគម្រោងសំខាន់ៗ មួយចំនួនជួបប្រទះនឹងការលំបាក អស្ថិរភាពភូមិសាស្ត្រនយោបាយពិភពលោក... ដូច្នេះហើយ ដើម្បីសម្រេចបាននូវគោលដៅកំណើន ៦,៥% ក្នុងឆ្នាំនេះ លោកនាយក រដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវប្តេជ្ញាចិត្តជំនះការលំបាក ហ៊ានគិត ហ៊ានធ្វើ កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវការអភិវឌ្ឍប្រកបដោយភាពស្អាតស្អំ សាធារណៈ និងតម្លាភាពនូវទីផ្សារ អចលនទ្រព្យ ទីផ្សារមូលធន...
ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតសំខាន់លើការអនុវត្ត “ការជំរុញខ្លាំងទាំង៥” រួមមាន៖ ជំរុញខ្លាំងកំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ ជំរុញការផ្លាស់ ប្តូរសេដ្ឋកិច្ចឆ្ពោះទៅការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចចែករំលែក និងវិស័យដែលទើបលេចចេញ; ជំរុញខ្លាំង ការកៀរគរធនធានសង្គមទាំងអស់ទៅក្នុងការវិនិយោគអភិវឌ្ឍ; ជំរុញខ្លាំងរបកគំហើញ យុទ្ធសាស្ត្រទាំង ៣; ជំរុញខ្លាំងសកម្មភាពកិច្ចការបរទេស សមាហរណកម្មអន្តរជាតិ និងជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សហគ្រិនភាព និងការធ្វើ បរិវត្តកម្មឌីជីថលជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ