លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងជំរុញគម្រោងសហប្រតិបត្តិការរវាងវៀតណាមនិងអង់គ្លេស

(VOVWORLD) - នាថ្ងៃទី ៣១ ខែតុលា នៅទីក្រុង Edinburg, ស្កុតឡេន នៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់ គ្លេស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនិងសាកលវិទ្យាល័យមួយចំនួនរបស់អង់គ្លេស។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងជំរុញគម្រោងសហប្រតិបត្តិការរវាងវៀតណាមនិងអង់គ្លេស - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសាស្ត្រាចារ្យ Mohammed Abdel សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Liverpool និងតំណាងវិទ្យាស្ថានស្រាវជ្រាវ Hume នៃប្រទេសស្វីស ( រូបថត៖ baochinhphu.vn)

ក្នុងជំនួបជាមួយសាស្រ្តាចារ្យ Mohammed Abdel សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Liverpool និងជាតំណាងវិទ្យាស្ថានស្រាវជ្រាវ Hume របស់ស្វីស លោកនាយករដ្ឋមន្ត្រីបានស្នើថា សាកលវិទ្យាល័យ Liverpool និងវិទ្យាស្ថានស្រាវជ្រាវ Hume អាចតភ្ជាប់ជាមួយសាកលវិទ្យាល័យនិងស្ថាប័នស្រាវជ្រាវផ្សេងទៀតក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម។ លោកសាស្ត្រា ចារ្យ Mohammed Abdel បានយល់ស្របនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រី Pham Minh Chinh ដោយបង្ហាញបំណងចង់ជំរុញគម្រោងកិច្ចសហប្រតិបត្តិការជាក់លាក់ជាមួយវៀតណាម ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង។

ក្នុងជំនួបជាមួយប្រធានសកលនៃសម្ព័ន្ធក្រុមហ៊ុន Pacific Land លោក Patrick McKillen លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគម្រោងរបស់សម្ព័ន្ធក្រុមនេះនៅវៀតណាម ជាពិសេសគម្រោងមណ្ឌលបច្ចេកវិទ្យាជីវៈសាស្ត្រនៅទីក្រុងហាណូយ ដែលរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជំងឺដែលកំពុងលេចឡើង… ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Pacific Land សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនិងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការអនុវត្តគម្រោងមណ្ឌលបច្ចេកវិទ្យាជីវសាស្ត្រទីក្រុងហាណូយ ដោយធានាប្រសិទ្ធភាពនិងអនុលោមតាមបទបញ្ញត្តិបច្ចុប្បន្ន។

ក្នុងជំនួបជួបសន្ទនាជាមួយនាយកសម្ព័ន្ធក្រុមហ៊ុន Jardines លោក Adam Keswick ប្រធានសម្ព័ន្ធក្រុម Jardines ប្រចាំនៅវៀតណាម លោក Alain Cany លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសកម្មភាពសហប្រតិបត្តិការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនជាមួយសហគ្រាសធំៗ របស់វៀត ណាមដូចជា Truong Hai Thaco និងក្រុមហ៊ុន Vinamilk ជាដើម។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវការគាំទ្រចំពោះការពង្រីកអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាមនិងស្នើឱ្យក្រុមបន្តអមដំណើរនិងចែករំលែកបទពិសោធន៍ជាមួយធុរកិច្ចវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ