លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមគឺជាកន្លែងដែលមានសុវត្ថិភាពនៅក្នុងព្យុះ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) ក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងសកម្មភាពទ្វេភាគីនៅប្រទេស ជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ច សន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ជប៉ុន ដោយប្រធានបទស្នូលចំនួន ២ រួមមាន៖ ការធ្វើបរិវត្តកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធសង្គម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមគឺជាកន្លែងដែលមានសុវត្ថិភាពនៅក្នុងព្យុះ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំធនាគារ Tokyo MUFG និង VietinBank មុនពេលចូលរួមកិច្ចសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឈានមុខគេរបស់ជប៉ុន។ (រូបថត៖ VGP/Nhat Bac)
ដោយវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើបរិវត្តកម្មបៃតងគឺជានិន្នាការបច្ចុប្បន្ន ម្យ៉ាងវិញទៀតវិនិ យោគិននឹងមិនជ្រើសរើសប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធសង្គមអន់ខ្សោយនោះទេ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា លើគ្រប់ទិដ្ឋភាព វៀតណាមជាកន្លែងដែល មានសុវត្ថិភាពនៅក្នុង “ព្យុះ” ដែលកំពុងកើតមាននៅលើពិភពលោកនាបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីបានសន្យាថា វៀតណាមនឹងធានាបាននូវបរិយាកាសសន្តិភាព រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញរបកគំហើញយុទ្ធសាស្ត្រខាងស្ថាប័ន ហេដ្ឋារចនា សម្ព័ន្ធ និងធនធានមនុស្ស ដើម្បីបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់វិនិ យោគិនបរទេស។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ដោយមានគោលជំហរសហប្រតិបត្តិការ និង ទាក់ទាញការវិនិយោគបរទេសដោយមានការសម្រិតសម្រាំង ឆ្ពោះទៅរកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យាខ្ពស់ និងការការពារបរិស្ថាននោះ វៀតណាមផ្តល់អាទិភាពដល់ ការទាក់ទាញគម្រោងវិនិយោគលើវិស័យដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង; វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា នវានុវត្តន៍ គ្រឿង អេឡិចត្រូនិច រថយន្តអគ្គិសនី...; បច្ចេកវិទ្យាស្នូលដែលមានសក្តានុពលដូចជា៖ ឧស្សា ហកម្មសឺម៉ីកុងឌុចទ័រ ថាមពលថ្មី (ដូចជាអ៊ីដ្រូសែន) ថាមពលកកើតឡើងវិញ; មជ្ឈ មណ្ឌលហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង; ជីវបច្ចេកវិទ្យា និងសុខាភិបាល... ទាំងនេះគឺជា វិស័យដែលជប៉ុនមានបទពិសោធន៍ និងឧត្តមភាព ខណៈដែលវៀតណាមមាន សក្តានុពល និងតម្រូវការជាច្រើន។ ទន្ទឹមនឹងនោះ នេះក៏ជាវិស័យសំខាន់ៗក្នុងសេចក្តី ថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុន ជួយវៀតណាម ទទួលបានជំនួយអភិវឌ្ឍន៍ជំនាន់ថ្មី (ODA) ប្រភពនៃការវិនិយោគហិរញ្ញវត្ថុបៃតង ការ វិនិយោគសម្រាប់ការផ្លាស់ប្តូរថាមពលក្នុងក្របខ័ណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) "សហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (AZEC)"; ធនធាន វិនិយោគសម្រាប់នវានុវត្តន៍ដូចជា៖ "មូលនិធិសម្រាប់នវានុវត្តន/បរិវត្តកម្មឌីជីថល (Innovation/DX)" របស់រដ្ឋាភិបាលជប៉ុន ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ