លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមជំរុញការផ្លាស់ប្តូរថាមពលដោយផែនទីបង្ហាញផ្លូវសមស្រប

(VOVWORLD) - ថ្លែងសុន្ទរកថានៅកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ការផ្លាស់ប្តូរថាមពលគឺជាតម្រូវការដោយសត្យានុម័ត ជាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងរបស់ប្រទេសទាំងអស់ ប៉ុន្តែដំណើរការនោះត្រូវធានាបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សន្តិសុខថាមពលជាតិ និងការងារសម្រាប់ប្រជាជន។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមជំរុញការផ្លាស់ប្តូរថាមពលដោយផែនទីបង្ហាញផ្លូវសមស្រប - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ចូលរួមកិច្ចពិភាក្សា។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២ ខែធ្នូ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាស្តីពី "ការពន្លឿនការផ្លាស់ប្ដូរថាមពលអគ្គីសនីធ្យូងថ្ម" ក្រោមអធិបតីភាពប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ២៨ បណ្ដាភាគីនៃអនុសញ្ញាក្របខ័ណ្ឌស្តីពីការប្រែប្រួលអាកាសធាតុ (COP28) នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម។

ថ្លែងសុន្ទរកថានៅកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ការផ្លាស់ប្តូរថាមពលគឺជាតម្រូវការដោយសត្យានុម័ត ជាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងរបស់ប្រទេសទាំងអស់ ប៉ុន្តែដំណើរការនោះត្រូវធានាបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សន្តិសុខថាមពលជាតិ និងការងារសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនឹងសុក្រិតស្ថាប័ន ក្របខ័ណ្ឌច្បាប់ និងយន្តការគោលនយោបាយ សម្រាប់ការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ ជាមួយនឹងផែនទីបង្ហាញផ្លូវ និងការបោះជំហានស្របតាមបរិបទជាតិ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យដៃគូនានាបង្កើនការជួយឧបត្ថម្ភដល់វៀតណាមទាក់ទងនឹងហិរញ្ញវត្ថុអនុគ្រោះ បច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងកសាងប្រព័ន្ធអភិបាលកិច្ចឆ្លាតវៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ