លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើរឡើងរបកគំហើញនិងការពង្រឹងសម្រាប់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមីនា (ម៉ោងក្នុងតំបន់) នៅទីក្រុង Melbourne (អូស្ត្រាលី) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែង សុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ ទំនងរវាងអាស៊ាន-អូស្ត្រាលី (១៩៧៤-២០២៤)។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើរឡើងរបកគំហើញនិងការពង្រឹងសម្រាប់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ ទំនងរវាងអាស៊ាន-អូស្ត្រាលី។ (រូបថត៖ VOV)
ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍សេចក្ដីប្រកាសរបស់អូស្ត្រាលីអំពីការផ្ដល់ទឹកប្រាក់បន្ថែមចំនួន ២២២,៥ លានដុល្លារអូស្ត្រាលី (ស្មើជាង ១៤៦ លានដុល្លារអាមេរិក) សម្រាប់កិច្ចសហ ប្រតិបត្តិការជាមួយបណ្តាប្រទេសអនុតំបន់មេគង្គ ការបង្កើតមូលនិធិវិនិយោគដែល មានតម្លៃ ២ ពាន់លានដុល្លារអូស្ត្រាលី (ជាង ១,៣ ពាន់លានដុល្លារអាមេរិក) និងគំនិត ផ្តួចផ្តើមជាច្រើនទៀត សំដៅជំរុញពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេស អាស៊ាននានាផងដែរ។
ដោយវាយតំលៃខ្ពស់ចំពោះសក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើរឡើងរបកគំហើញ ចំនួន ៣ និងការពង្រឹងចំនួន ៣ សម្រាប់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលីនាពេលខាង មុខ។ តាមនោះ របកគំហើញចំនួន ៣ រួមមាន៖ របកគំហើញក្នុងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដង ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ; របកគំហើញក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធាន មនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិ ការពលកម្ម; របកគំហើញក្នុងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និង នវានុវត្តន៍ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការធ្វើបរិវត្តកម្មបៃតង សេដ្ឋ កិច្ចវិលជុំ និងវិស័យដែលទើបលេចចេញ ដូចជា៖ បន្ទះឈីប semiconductor បញ្ញា សិប្បនិម្មិត ឆ្ពោះទៅរកលទ្ធភាពនៃការចរចារកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអាស៊ាន-អូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើរឡើងរបកគំហើញនិងការពង្រឹងសម្រាប់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី - ảnh 2នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន រួមជាមួយអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមសម័យប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។ (រូបថត៖ VOV)
ការពង្រឹងចំនួន៣ ដែលស្នើរឡើងដោយលោកនាយករដ្ឋមន្ត្រីរួមមាន៖ ការ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការធានាសន្តិភាព និងសន្តិសុខក្នុង តំបន់ ការលើកកម្ពស់វប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការ ជំរុញការកសាងទំនុក ចិត្ត និងការទូតបង្ការ លើកទឹកចិត្តប្រទេសធំៗរួមវិភាគទានប្រកបដោយការទទួល ខុសត្រូវចំពោះតំបន់; ការពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់ បង្រួញគម្លាតអភិវឌ្ឍន៍ ផ្តល់អាទិភាពដល់គម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ជួយបង្កើតការផ្លាស់ ប្តូរជាវិជ្ជមានខាងសេដ្ឋកិច្ចសង្គមនៅក្នុងអនុតំបន់ក្រីក្រ និងមានការអភិវឌ្ឍតិចតួច របស់អាស៊ាន; ការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពង្រីកប្រៀបខ្លាំងរបស់ប្រជាពលរដ្ឋដើមកំណើតអាស៊ានចំនួន ១ លាន នាក់នៅអូស្ត្រាលី ក្នុងនោះមានប្រជាពលរដ្ឋដើមកំណើតវៀតណាមជាង ៣៥ ម៉ឺននាក់ រួមចំណែកពង្រឹងការយល់ដឹង ការចែករំលែកនិងការតភ្ជាប់គ្នា ជាពិសេសរវាងជំនាន់ វ័យក្មេងនៃភាគីទាំងពីរ តាមនោះពង្រឹងមូលដ្ឋានសង្គមដ៏រឹងមាំយូរអង្វែងសម្រាប់ ទំនាក់ទំនង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ