លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យនគរបាលខេត្ត Thanh Hoa ចូលរួមយ៉ាងសកម្មក្នុងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែមករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជននៃស្នងការដ្ឋាននគរបាលខេត្ត Thanh Hoa។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យនគរបាលខេត្ត Thanh Hoa ចូលរួមយ៉ាងសកម្មក្នុងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណង និងជឿជាក់ថា នគរបាលខេត្ត Thanh Hoa នឹងអនុវត្តន៍ភារកិច្ចដែលបានប្រគល់ជូននៅឆ្នាំ ២០២២ កាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងឆ្នាំ ២០២១ (រូបថត៖ VGP/Nhat Bac)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ពីភារកិច្ចអាទិភាពចម្បង គឺចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ដែលក្នុងនោះ ផ្តោតសំខាន់លើភារកិច្ចចាក់វ៉ាក់សាំងបង្ការតាមស្មារតីឆាប់រហ័ស ពោលគឺត្រូវ “ទៅគ្រប់ច្រកល្ហក មកគោះទ្វារគ្រប់គ្រួសារ ពិនិត្យមនុស្សគ្រប់ៗគ្នា” ដើម្បីចាក់វ៉ាក់សាំង ជូនប្រជា ជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យនគរបាលខេត្ត Thanh Hoa បន្តក្តាប់ស្ថានការណ៍ ធ្វើបានល្អនូវការគ្រប់គ្រងរដ្ឋអំពីសន្តិសុខ   ធានាសន្តិសុខ សណ្តាប់ធ្នាប់ ការពារជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ត្រូវសម្របសម្រួលជាមួយកងកម្លាំងដទៃទៀត ក្នុងការកសាងនូវសណ្តាប់ធ្នាប់ការពារប្រជាជនទាំងមូល ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញអុជធូប និងដាក់កម្រង់ផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅទីក្រុង Thanh Hoa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ