លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ សាសនារួមដំណើរជាមួយប្រជាជាតិ និងប្រទេសជាតិជានិច្ច

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែសីហា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៅសន្និសីទលើកសរសើរអង្គការសាសនា ដែលមានការរួមវិភាគទានក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ សាសនារួមដំណើរជាមួយប្រជាជាតិ និងប្រទេសជាតិជានិច្ច - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សួរសុខទុក្ខប្រតិភូដែលអញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា បក្ស រដ្ឋជានិច្ចកាលអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសិទ្ធិ សេរីភាពខាងជំនឿសាសនារបស់ប្រជាជន។ ជនរួមជាតិកាន់សាសនាគឺជាផ្នែកសាច់ ឈាមមួយនៃប្រជាជាតិវៀតណាម នៃផែនមហាសាមគ្គីជាតិទាំងមូល។ ក្នុងអំឡុង ប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ជីវភាពខាងជំនឿសាសនា គឺជាផ្នែកមួយដែលមិន អាចកាត់ផ្ដាច់ចេញពីជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជាតិ និងប្រជាជន វៀតណាម។ ទាក់ទិននឹងការងារសាសនានាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ធ្វើសេនាធិការចំពោះបក្ស និងរដ្ឋដើម្បីសុក្រិតរបៀបរបប គោលនយោបាយ និងច្បាប់ដែលទាក់ទងនឹងជំនឿសាសនា។ កសាងយន្តការ កៀរគរ និងពង្រីកគ្រប់ ធនធានទាំងអស់នៃសាសនា ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ បន្តយកចិត្ត ទុកដាក់ និងមានគោលនយោបាយជាក់ស្ដែង ដើម្បីលើកទឹកចិត្តទាំងខាងសម្ភារៈ និងស្មារតី ដល់មនុស្សគំរូដែលមានស្នាដៃក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ជាពិសេសតំបន់ជនរួមជាតិកាន់សាសនា ដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យអង្គការសាសនាចូលរួម យ៉ាងសកម្មក្នុងការបង្ការ រកឃើញ ទប់ស្កាត់ហើយតស៊ូយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងល្បិច កលមួលបង្កាច់ និងការបំប្លែងការពិតអំពីស្ថានភាពសាសនានៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ