លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អង្គការ សហប្រជាជាតិស្តីពីការត្រៀមខ្លួនឆ្លើយតបនិងបង្ការទប់ស្កាត់ជំងឺរាតត្បាត

(VOVWORLD) - កាលពីរសៀលថ្ងៃទី ២០ ខែកញ្ញា (ម៉ោងនៅទីក្រុង
ញូវយ៉ក) កិច្ចប្រជុំជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិស្តីពីការត្រៀមខ្លួន ឆ្លើយតបនិងបង្ការទប់ស្កាត់ជំងឺរាត ត្បាតបានបើកនៅទីស្នាក់ការអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក។ លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អង្គការ សហប្រជាជាតិស្តីពីការត្រៀមខ្លួនឆ្លើយតបនិងបង្ការទប់ស្កាត់ជំងឺរាតត្បាត - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងសុន្ទរកថានៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអំពាវនាវឲ្យសហ
គមន៍អន្តរជាតិមានវិធីអភិក្រមនិងដំណោះស្រាយជាសកល សម្រាប់ ប្រជាជនទាំងអស់ ហើយខិតខំធ្វើសកម្មភាពដើម្បីកុំឱ្យមនុស្សជំនាន់ក្រោយទទួលរង គ្រោះមហន្តរាយដោយជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រី្តបានស្នើរផ្តល់អាទិភាពដល់ ការបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងទាន់ពេលវេលា និងសមធម៌; លើកកំពស់ សមត្ថភាពព្យាបាល ព្យាករណ៍ បច្ចេកវិទ្យា សុវត្ថិភាព ប្រសិទ្ធភាព ជំរុញខ្លាំងនូវការផ្ទេរ បច្ចេកវិទ្យា លើកកំពស់សមត្ថភាពផលិតវ៉ាក់សាំង ថ្នាំព្យាបាល និងផ្តល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានកម្រិតអភិវឌ្ឍអន់ខ្សោយ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវជំរុញពហុភាគីនិយម សាមគ្គីភាពសកល សាមគ្គីភាពនៃប្រជាជនទាំងអស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង អស់ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀត ណាមគាំទ្រការអំពាវនាវឱ្យសហគមន៍អន្តរជាតិយល់ព្រមយកសន្តិសុខសុខាភិបាល សកលជាអាទិភាពមួយក្នុងរបៀបវារៈ សំដៅបង្ការទប់ស្កាត់ ត្រៀមខ្លួនជាស្រេច និង ឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងពេលឆាប់ៗចំពោះជំងឺរាតត្បាត; ដោយស្មារតីថា ការថែទាំ ការពារសុខភាព និងអាយុជីវិតរបស់ប្រជាជនគឺចម្បងបង្អស់ សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព ហើយមិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។
កិច្ចប្រជុំបានអនុម័តជាឯកច្ឆ័ន្ទលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍នយោបាយស្តីពីការត្រៀមខ្លួនឆ្លើយតបនិងបង្ការទប់ស្កាត់ជំងឺរាតត្បាត ដែលក្នុងនោះសម្រេចចិត្តនឹង រៀបចំកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីការត្រៀមខ្លួនឆ្លើយតបនិង បង្ការទប់ស្កាត់ជំងឺរាតត្បាតនៅឆ្នាំ ២០២៦ ដើម្បីវាយតម្លៃលើគ្រប់ជ្រុងជ្រោយចំពោះ ការអនុវត្តសេចក្តីថ្លែងការណ៍នេះ។
ការរៀបចំកិច្ចប្រជុំជាន់ខ្ពស់នេះ គឺជាគំនិតផ្តួចផ្តើមរបស់វៀតណាម ដោយមាន ការសម្របសម្រួលជាមួយបណ្តាប្រទេសសំខាន់ៗមួយចំនួន ដែលត្រូវបានស្នើឡើង ហើយទទួលបានការយល់ស្របពីមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាឆ្នាំមុន ក្នុងគោលបំណងដាក់ចេញដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីជំនះ ពុះពារលើកង្វះខាតថ្នាក់ជាតិ តំបន់ និងសកល ក្នុងការត្រៀមរៀបចំ បង្ការ រកឃើញ និងឆ្លើយតបទៅនឹងស្ថានភាពសុខភាពបន្ទាន់។ វៀតណាមជាប្រទេសដែលបានផ្តួច ផ្តើមសំណើនេះ ហើយនៅឆ្នាំ ២០២០ មហាសន្និបាតអង្គការសហប្រជាជាតិបានឯក ភាពយកថ្ងៃទី ២៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិនៃការត្រៀមខ្លួនឆ្លើយតបនឹង ជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ