លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទអនឡាញបូកសរុបឆ្នាំសិក្សា ២០២២-២០២៣ និងត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទអនឡាញបូកសរុបឆ្នាំសិក្សា ២០២២-២០២៣ និងត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទអនឡាញបូកសរុបឆ្នាំសិក្សា ២០២២-២០២៣ និងត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VOV)

ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើទិសដៅ និងភារកិច្ចសំខាន់ៗនៃឆ្នាំសិក្សា ២០២៣-២០២៤។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តពិនិត្យ កែសម្រួល និងបំពេញបន្ថែមយន្តការ និងគោលនយោបាយឱ្យបានទាន់ពេលវេលា កែលម្អច្រករបៀងផ្លូវច្បាប់ ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្តុះបណ្តាល លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋក្នុងវិស័យអប់រំ ដែលក្នុងនោះ ផ្តល់អាទិភាពដល់ការកសាងច្បាប់ស្តីពីគ្រូបង្រៀន; រៀបចំផែនការមេអំពីបណ្តាញគ្រឹះស្ថានអប់រំឧត្តមសិក្សានិងគរុកោសល្យដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ជាពិសេស តាមលោកនាយករដ្ឋមន្ត្រី ត្រូវតែរៀបចំឲ្យបានល្អនូវ ការបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការកែទម្រង់ជាមូលដ្ឋាននិងគ្រប់ជ្រុងជ្រោយនៃការអប់រំនិងបណ្តុះបណ្តាល។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាសម្របសម្រួលជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល ដើម្បីស្វែងរកដំណោះស្រាយផ្នែកហិរញ្ញវត្ថុសម្រាប់ជួយឧបត្ថម្ភជួរគ្រូបង្រៀននៅតាមតំបន់ឆ្ងាយដាច់ស្រយាល; បន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការភ្ជាប់អ៊ីនធឺណិត នៅតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ និងតំបន់កោះសមុទ្រ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទអនឡាញបូកសរុបឆ្នាំសិក្សា ២០២២-២០២៣ និងត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី - ảnh 2ទិដ្ឋភាពទូទៅនៃសន្និសីទ។

ក្នុងឱកាសចូលឆ្នាំសិក្សាថ្មីនេះ លោកនាយករដ្ឋមន្ត្រីមានបំណងថា លោកគ្រូ អ្នកគ្រូទាំងអស់ ជានិច្ចកាលពង្រីកស្មារតីស្នេហាជាតិ ការទទួលខុសត្រូវ និងភាពក្លៀវក្លាចំពោះអាជីព ជំនះពុះពារលើការលំបាក ប្រកាន់ខ្ជាប់នូវគោលដៅកែទម្រង់ជាមូលដ្ឋាន និងគ្រប់ជ្រុងជ្រោយនៃវិស័យអប់រំនិងបណ្ដុះបណ្ដាល រួមចំណែកយ៉ាងសក្តិសមទៅក្នុងការអភិវឌ្ឍប្រទេសជាតិយ៉ាងខ្លាំងមាំមួននិងប្រកបដោយវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ