លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចុះអង្កេតការអនុវត្តគម្រោងនិងសំណង់សំខាន់ៗ ក្នុងខេត្ត Khanh Hoa

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែមីនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅទស្សនា អង្កេតនិងត្រួតពិនិត្យការអនុវត្តគម្រោងនិងសំណង់សំខាន់ៗមួយចំនួននៅខេត្ត Khanh Hoa។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចុះអង្កេតការអនុវត្តគម្រោងនិងសំណង់សំខាន់ៗ ក្នុងខេត្ត Khanh Hoa - ảnh 1លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យរោងចក្រតម្លើងនាវា Hyundai ក្នុងតំបន់សេដ្ឋកិច្ច Van Phong ត្រូវធ្វើបានល្អក្នុងការការពារបរិស្ថាន ព្រោះតំបន់នេះមានសក្តានុពលនិងកំពុងអភិវឌ្ឍឧស្សាហកម្មនិងវិស័យជាច្រើនទៀត (រូបថត៖ VGP)

អញ្ជើញចុះទៅពិនិត្យជាក់ស្តែងនៅឈូងសមុទ្រ Van Phong និងស្តាប់របាយការណ៍ស្តីពីផែនការអភិវឌ្ឍន៍ទីក្រុងសមុទ្រ តំបន់ទេសចរណ៍សំខាន់ក្នុងតំបន់ និងការរៀបចំផែនការតំបន់សេដ្ឋកិច្ច Van Phong, លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា Van Phong ជាតំបន់សេដ្ឋកិច្ចដែលមានសក្ដានុពលលេចធ្លោ  ជាគោលដៅទេសចរណ៍សំខាន់ គុណសម្បត្តិប្រកួតប្រជែងខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចសមុទ្រ និងទេសចរណ៍។ ដូច្នេះ ដើម្បីជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចនេះ ខេត្ត Khanh Hoa និងក្រសួង ស្ថាប័ននានា ត្រូវយកចិត្តទុកដាក់សិក្សាអំពីយន្តការនិងគោលនយោបាយ ជាពិសេសយន្តការភាពជាដៃគូសាធារណៈ-ឯកជនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមនោះ ទាក់ទាញការវិនិយោគ បង្កើតការងារ និងទាក់ទាញធនធានមនុស្ស...។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាកន្លែងតម្លើងនាវា Hyundai (កូរ៉េខាងត្បូង) នៅតំបន់សេដ្ឋកិច្ច Van Phong។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Hyundai បន្តពង្រីកទំហំផលិតកម្មរបស់ខ្លួន ដោយបង្កើនអត្រាមូលដ្ឋាននីយកម្មដល់ ២០-២៥% ក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើការកែច្នៃនិងផលិតនៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរោងចក្រធ្វើបានល្អក្នុងការការពារបរិស្ថាន; ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវសម្ភារៈនិងជីវភាពខាងស្មារតីរបស់កម្មករ។ រួមចំណែកជំរុញទំនាក់ទំនងល្អរវាងវៀតណាមនិងកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ