លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅប្រ៊ុយណេ

(VOVWORLD) - ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាព អភិវឌ្ឍន៍ប្រទេសជាតិក្នុងឆ្នាំ២០២២; វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាពរបស់ប្រជាពលរដ្ឋនៅប្រ៊ុយណេ។ ថ្វីត្បិតតែ ចំនួនមិនច្រើនត្រឹមតែប្រមាណ ៣០០នាក់ ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋបានឈានឡើង ជួយគ្នាទៅវិញទៅមកជំនះ លើការលំបាក ជាពិសេសក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ-១៩មានការវិវឌ្ឍន៍ យ៉ាងស្មុគស្មាញ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅប្រ៊ុយណេ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅប្រ៊ុយណេ។ (រូបថត៖ Duong Giang/VNA)

កាលពីយប់ថ្ងៃទី ១០ ខែកុម្ភៈ តាមម៉ោងក្នុងស្រុក បន្ទាប់ពីបានមកដល់រដ្ឋធានី Bandar Seri Begawan ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ ដារូសាឡឹម នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវ បានទៅសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកស្ថានទូត សហគមន៍វៀតណាមនៅប្រ៊ុយណេដារូសាឡឹម។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាព អភិវឌ្ឍន៍ប្រទេសជាតិក្នុងឆ្នាំ២០២២; វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាពរបស់ប្រជាពលរដ្ឋនៅប្រ៊ុយណេ។ ថ្វីត្បិតតែ ចំនួនមិនច្រើនត្រឹមតែប្រមាណ ៣០០នាក់ ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋបានឈានឡើង ជួយគ្នាទៅវិញទៅមកជំនះ លើការលំបាក ជាពិសេសក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ-១៩មានការវិវឌ្ឍន៍ យ៉ាងស្មុគស្មាញ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលចាត់ ទុកសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ក្នុងនោះមាន សហគមន៍ជនវៀតណាម នៅប្រ៊ុយណេ ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីផែនមហាសាមគ្គីជនជាតិ ទាំងមូលបានឡើយ ហើយជាកម្លាំងចលករមួយដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។
នាពេលខាងមុខ ដោយមានការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីបក្ស រដ្ឋ និងការស្រុះចិត្តគំនិតនិងរួមវិភាគទានរបស់បណ្ដាសហគ្រាស លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យប្រជាពលរដ្ឋបន្តពង្រីកស្មារតីសាមគ្គីភាព មោទនភាពជាតិ ខិតខំប្រឹងប្រែង ដើម្បីឈានឡើង ធ្វើសមាហរណកម្មយ៉ាងសកម្ម ហើយរួមចំណែកដល់ការអភិវឌ្ឍនៅ ប្រទេសសាម៉ី។ ទន្ទឹមនឹងនោះ ជានិច្ចកាលឆ្ពោះទៅរកមាតុភូមិ ហើយបំពេញឲ្យបានល្អ នូវតួនាទីជាស្ពានមិត្តភាពរវាងវៀតណាម និងប្រ៊ុយណេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ