លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Can Tho

(VOVWORLD) - ជំនួបនេះត្រូវបានធ្វើឡើងតាមទម្រង់អនឡាញ ដែលបានតភ្ជាប់បណ្តាញពីការិយាល័យរដ្ឋាភិបាល ទៅកាន់ឃុំ សង្កាត់ និងទីរួមស្រុក ចំនួន ៥៧; ខ័ណ្ឌ ស្រុកចំនួន ៩ និងគណៈកម្មាធិការបក្សទីក្រុង Can Tho។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Can Tho - ảnh 1ជំនួបនេះត្រូវបានរៀបចំឡើងតាមទម្រង់អនឡាញ (រូបថត៖ Nguyen Hanh)

នារសៀលថ្ងៃទី ១៩ វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូសមាជិកសភាទីក្រុង Can Tho បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត នៅទីក្រុង Can Tho ដើម្បីប្រកាសលទ្ធ ផលនៃសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥។ ជំនួបនេះ ត្រូវបានធ្វើឡើងតាមទម្រង់អនឡាញ ដែលបានតភ្ជាប់បណ្តាញពីការិយាល័យរដ្ឋាភិបាល ទៅកាន់ឃុំ សង្កាត់ និងទីរួមស្រុក ចំនួន ៥៧; ខ័ណ្ឌ ស្រុកចំនួន ៩ និងគណៈកម្មាធិការបក្សទីក្រុង Can Tho។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជូនដំណឹងដល់ម្ចាស់ឆ្នោតទីក្រុង Can Tho អំពីស្ថានភាពដ៏ស្មុគស្មាញនៃជំងឺរាតត្បាតនៅលើពិភពលោកនិងក្នុងប្រទេសផ្ទាល់។ ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានផ្តល់ចម្លើយលើក្រុមបញ្ហាជាក់ស្តែង ដើម្បីបំពេញតាមការរំពឹងទុករបស់ម្ចាស់ឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ