លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល

(VOVWORLD) - ថ្លែងមតិបើកសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា កំណែទម្រង់រដ្ឋបាលគឺជាសមាសធាតុសំខាន់មួយក្នុងជំហានលោតផ្លោះយុទ្ធសាស្ត្រលើការកែលម្អរបៀបរបប។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៩ តុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំ សំដៅវាយតម្លៃលើលទ្ធផលនៃកំណែទម្រង់រដ្ឋបាលដែលកំពុងដំណើរការក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ និងការអនុវត្តភារកិច្ចសម្រាប់ប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២២។

ថ្លែងមតិបើកសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា កំណែទម្រង់រដ្ឋបាលគឺជាសមាសធាតុសំខាន់មួយក្នុងជំហានលោតផ្លោះយុទ្ធសាស្ត្រលើការកែលម្អរបៀបរបប; ដែលនេះជាជំហានសំខាន់មួយក្នុងការកសាងនិងធ្វើឱ្យសុក្រិតគ្រប់ជ្រុងជ្រោយនូវនីតិរដ្ឋសង្គមនិយមប្រកបដោយភាពរឹងមាំ និងមានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងរយៈពេល ៩ ខែកន្លងមកនេះ កំណែទម្រង់រដ្ឋបាលត្រូវបានអនុវត្តន៍ដោយព្រមៗគ្នា និងទទួលបានលទ្ធផលវិជ្ជមាន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ថ្វីត្បិតដូច្នះក៏ដោយ  ក្រៅពីលទ្ធផលដែលសម្រេចបាន នៅមានចំណុចខ្វះខាត ដែនកំណត់ ការលំបាក និងឧបសគ្គជាច្រើន ដែលត្រូវជំនះឱ្យបានឆាប់ ដើម្បីប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព សម្រាប់ការស្តារឡើងវិញយ៉ាងឆាប់រហ័ស នូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសក្នុងបរិបទបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ