លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ទទួលបន្ទុកសន្តិសុខនិងសុវត្ថិភាពអ៊ីនធឺរណិត
(VOVWORLD) - ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមកំពុងជំរុញខ្លាំងនូវការផ្លាស់ប្តូរឌីជីថល កសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាល ឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ៧ មេសា នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មាធិការជាតិទទួល បន្ទុកសន្តិសុខនិងសុវត្ថិភាពអ៊ីនធឺរណិត (គណៈកម្មាធិការទទួលបន្ទុក) បានបើក សម័យប្រជុំដំបូង ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មាធិការទទួលបន្ទុក។
ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមកំពុងជំរុញខ្លាំងនូវការផ្លាស់ប្តូរឌីជីថល កសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល និងពលរដ្ឋឌីជីថល។ ទន្ទឹមនឹងអត្ថប្រយោជន៍ដែលដំណើរការផ្លាស់ប្តូរឌីជីថលនាំមកជូន កិច្ចការថ្មីៗក៏កើត ឡើងផងដែរ។ ដូច្នេះ ត្រូវតែបង្កើនអភិបាលកិច្ចរដ្ឋ; សុក្រិតរបៀបរបប; ណែនាំ ប្រជាជននិងអាជីវកម្មឲ្យចូលរួម; បង្កើនសមត្ថភាពបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងមនុស្ស ដើម្បីធានាសុវត្ថិភាព សន្តិសុខអ៊ីនធឺរណិត ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវគោលមាគ៌ា គោលជំហររបស់បក្ស ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជាតិ ផល ប្រយោជន៍របស់ប្រជាជន សហគ្រាស និងកម្មវត្ថុពាក់ព័ន្ធនានា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងមតិបញ្ចាដឹកនាំ។
(រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាជិកនៃគណៈកម្មាធិការទទួលបន្ទុក ដែលក្នុងនោះក្រសួងនគរបាលជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ការិយាល័យគណៈ កម្មាធិការជាតិទទួលបន្ទុកសុវត្ថិភាព សន្តិសុខអ៊ីនធឺរណិត និងអនុគណៈកម្មាធិការ ទទួលបន្ទុកសុវត្ថិភាព សន្តិសុខអ៊ីនធឺរណិត រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវតែអនុវត្តន៍ជាបន្ទាន់នូវវិធានការដើម្បីការពារសុវត្ថិភាព សន្តិសុខអ៊ីនធឺរណិត ជាពិសេសនៅពេលដែលស្ថានភាពនយោបាយពិភពលោកនាពេលខាងមុខមានការ វិវឌ្ឍន៍ស្មុគស្មាញហើយការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសជាតិកំពុងប្រព្រឹត្តទៅយ៉ាង ខ្លាំងក្លា៕