លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមីនា ឆ្នាំ២០២៤

(VOVWORLD) - នាថ្ងៃទី ៣ មេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមីនា ឆ្នាំ ២០២៤ និងសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយមូលដ្ឋានទាំង ៦៣។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមីនា ឆ្នាំ២០២៤ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមីនា ឆ្នាំ២០២៤។ (រូបថត៖ VGP)
កិច្ចប្រជុំបានផ្តោតលើការពិភាក្សា និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនា និង ត្រីមាសទី១ ឆ្នាំ២០២៤ ស្ថានភាពនៃការបញ្ចេញទុនវិនិយោគសាធារណៈ និងកម្មវិធី គោលដៅជាតិចំនួន៣; ការងារដឹកនាំ និងគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងខែមីនា និង ត្រីមាសទី ១ ឆ្នាំ ២០២៤; របាយការណ៍វាយតម្លៃបន្ថែមលើលទ្ធផលអនុវត្តផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣; រួមជាមួយនឹងខ្លឹមសារសំខាន់ៗមួយចំនួនទៀត។ យោងតាមរបាយការណ៍ ក្នុងខែមីនា និងពីដើមឆ្នាំរហូតមកដល់ពេលនេះ ស្ថាន ភាពសេដ្ឋកិច្ចសង្គមបន្តមានការវិវឌ្ឍន៍ជាវិជ្ជមានលើគ្រប់វិស័យ; លទ្ធផលនៃខែមីនា គឺខ្ពស់ជាងខែមករា និងខែកុម្ភៈ ហើយស្ថានភាពនៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៤ គឺ ប្រសើរជាងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅក្នុងវិស័យភាគច្រើន។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយសម្រេចបាន ៥,៦៦% លើសពីសេណារីយ៉ូដែលបានកំណត់ក្នុងសេចក្ដីសម្រេចចិត្តលេខ ១ ឆ្នាំ ២០២៤ របស់រដ្ឋា ភិបាល និងជាលទ្ធផលខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នា ចាប់តាំងពីឆ្នាំ ២០២០ មក។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពជាមូលដ្ឋាន; អតិផរណាត្រូវបានគ្រប់គ្រង; តុល្យភាពសំខាន់ៗត្រូវបានធានា។ វិស័យវប្បធម៌ និងសង្គមត្រូវបានយកចិត្តទុកដាក់។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ។ ស្ថានភាពនយោបាយសង្គមមាន ស្ថិរភាព។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីលទ្ធផលដែលសម្រេចបាន វៀតណាម នៅតែជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ