លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអំពីការប្រតិបត្តិ គោលនយោបាយសារពើពន្ធ រូបិយវត្ថុនិងម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) - អញ្ជើញ ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ននិងមូលដ្ឋាន បន្តជំរុញការបើកចំណាយទុន វិនិយោគសាធារណៈ; អនុវត្តន៍គោលនយោបាយសារ ពើពន្ធ ស្រាវជ្រាវ លើកសំណើរ អនុវត្តន៍ការពន្យាពេល លើកលែង និងបញ្ចុះពន្ធ ថ្លៃសេវា ឲ្យបានសមរម្យសម្រាប់អាជីវកម្មនិងប្រជាជន។ 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអំពីការប្រតិបត្តិ គោលនយោបាយសារពើពន្ធ រូបិយវត្ថុនិងម៉ាក្រូសេដ្ឋកិច្ច - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៦ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការប្រតិបត្តិគោលនយោបាយ សារពើពន្ធ រូបិយវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣។ អញ្ជើញ ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ននិងមូលដ្ឋាន បន្តជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ; អនុវត្តន៍គោលនយោបាយសារ ពើពន្ធ ស្រាវជ្រាវ លើកសំណើរ អនុវត្តន៍ការពន្យាពេល លើកលែង និងបញ្ចុះពន្ធ ថ្លៃសេវា ឲ្យបានសមរម្យសម្រាប់អាជីវកម្មនិងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា ចាំបាច់ត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅនានានៃឆ្នាំ២០២២ នៅកម្រិតខ្ពស់បំផុតនិងប្រកបដោយចីរភាព; ព្រមទាំងត្រៀមរៀបចំសម្រាប់ឆ្នាំ ២០២៣ ដែលត្រូវបានកំណត់ថា នឹងមានការលំបាក បញ្ហាប្រឈម ឱកាស និងភាពងាយស្រួល ដែលប្រទាក់ក្រឡាគ្នា ដូច្នេះការងារដឹកនាំ ប្រតិបត្តិការគួរតែមានប្រសិទ្ធភាពជាង ទៀត; បង្កើនការសម្របសម្រួលរវាងក្រសួង ស្ថាប័ននិងមូលដ្ឋាន ដើម្បីដោះស្រាយ បញ្ហាដែលកើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ