លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ និងទស្សនាសួនរុក្ខសាស្ត្រសិង្ហបុរី

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី នាព្រឹកមិញថ្ងៃទី ៩ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងភរិយាបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅសារមន្ទីរអរិយធម៌អាស៊ី និងបានទៅទស្សនាឧទ្យានរុក្ខសាស្ត្រសិង្ហបុរី។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ និងទស្សនាសួនរុក្ខសាស្ត្រសិង្ហបុរី - ảnh 1លោកនាយករដ្ឋមន្ត្រី លោកជំទាវភរិយា និងគណៈប្រតិភូបានដាក់ផ្កា គោរពរំលឹកគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ ។ (រូបថត៖ Vu Khuyen )

សារមន្ទីរអរិយធម៌អាស៊ី ដែលមានទីតាំងនៅមាត់ទន្លេសិង្ហបុរី គឺជាសារមន្ទីរតែមួយគត់នៅក្នុងតំបន់សម្រាប់បម្រើការរុករកបេតិកភណ្ឌសិល្បៈរបស់អាស៊ី; បង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងវប្បធម៌អាស៊ី និងរវាងអាស៊ី និងពិភពលោក។ នៅក្នុងសារមន្ទីរ រូបសំណាកលោកប្រធានហូជីមិញ និងមេដឹកនាំ អ្នកជំនួញអាស៊ីជាច្រើនទៀតត្រូវបានដាក់យ៉ាងឱឡារិក។ លោកនាយករដ្ឋមន្ត្រី លោកជំទាវភរិយា និងគណៈប្រតិភូបានដាក់ផ្កា គោរពរំលឹកគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ វីរៈជនរំដោះជាតិ អ្នកវប្បធម៌ពិភពលោក។

បន្ទាប់មក លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងភរិយាបានទៅទស្សនាសួនរុក្ខសាស្ត្រសិង្ហបុរី ដែលជាកន្លែងតាំងបង្ហាញផ្កាអ័រគីដេត្រូពិចដ៏ធំបំផុតលើពិភពលោក ដែលមានប្រភេទផ្កាអ័រគីដេជាង ១០០០ ប្រភេទ និងអ័រគីដេកូនកាត់ចំនួន ២០០០ ប្រភេទ។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមពិធី និងដាក់ឈ្មោះប្រភេទផ្កាអ័រគីដេថ្មី "Pham Le Tran Chinh" គឺជាប្រភេទផ្កាអ័រគីដេកូនកាត់ដែលមានភាពរឹងមាំ ចេញផ្កាធម្មជាតិ និងចម្រុះពណ៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ