លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យមិត្តភាព Viet Duc និងមន្ទីរពេទ្យកុមារ

(VOVWORLD) - បើតាមលោកនាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២៣ វិស័យសុខាភិបាលបានដោះស្រាយលំបាក និងជម្នះលើបញ្ហាប្រឈមជាបណ្តើរៗ ដើម្បីពង្រឹងសមត្ថភាពនៃសុខាភិបាលបង្ការ និងសុខភាពមូលដ្ឋាន ធានាបាននូវការថែទាំសុខភាពប្រជាជនដោយស្មារតីដាក់សុខភាព និងអាយុជីវិតរបស់ប្រជាជនជាចម្បងបង្អស់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យមិត្តភាព Viet Duc និងមន្ទីរពេទ្យកុមារ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយតេតដល់អ្នកជំងឺនៅគ្លីនិកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Viet Duc។
(រូបថត៖ VOV)

នារសៀលថ្ងៃទី ៨ កុម្ភៈ នៅទីក្រុងហាណូយ ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល វេជ្ជបណ្ឌិត គិលានុបដ្ឋាករ និងអ្នកជំងឺនៃមន្ទីរពេទ្យជួរមុខចំនួនពីរគឺមន្ទីរពេទ្យមិត្តភាព Viet Duc និងមន្ទីរពេទ្យកុមារ។

នៅគ្លីនិកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាព Viet Duc លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយតេត ដល់អ្នកជំងឺ; លើកទឹកចិត្តដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាករឱ្យខិតខំប្រឹងប្រែងឆ្លៀតពេលវេលា “មាស”ដើម្បីសង្គ្រោះព្យាបាលសម្រាប់អ្នកជំងឺ។

បើតាមលោកនាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២៣ វិស័យសុខាភិបាលបានដោះស្រាយលំបាក និងជម្នះលើបញ្ហាប្រឈមជាបណ្តើរៗ ដើម្បីពង្រឹងសមត្ថភាពនៃសុខាភិបាលបង្ការ និងសុខភាពមូលដ្ឋាន ធានាបាននូវការថែទាំសុខភាពប្រជាជនដោយស្មារតីដាក់សុខភាព និងអាយុជីវិតរបស់ប្រជាជនជាចម្បងបង្អស់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ក្នុងអំឡុងពេលបុណ្យតេតនេះ មន្ទីរពេទ្យត្រូវផ្តល់អាទិភាពដល់ការទទួល និងសង្គ្រោះនិងព្យាបាលអ្នកជំងឺយ៉ាងសកម្ម; រៀបចំឧបករណ៍ និងគ្រឿងបរិក្ខារគ្រប់គ្រាន់; បំពេញតម្រូវការថ្នាំឱសថនិង ជំនាញ; ឆ្លើយតបទៅនឹងបញ្ហាដែលមិនរំពឹងទុក; គាំទ្រយ៉ាងសកម្មដល់មន្ទីរពេទ្យកម្រិតក្រោមខាងផ្នែកជំនាញ ជាពិសេសការពិនិត្យ និងព្យាបាលពីចម្ងាយតាមរយៈប្រព័ន្ធ Telemedicine...

នារសៀលថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ