លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនានិងជួបធ្វើការនៅយោធភូមិភាគទី៤

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យោធភូមិភាគទី៤ ជាទឹកដីនៃអ្នកមានទេពកោសល្យ សម្បូរទៅដោយប្រពៃណីបដិវត្តន៍ ដែលមានទីតាំងជាស្ពានតភ្ជាប់រវាងភាគខាងជើងនិងភាគខាងត្បូង គឺជាតំបន់សំខាន់ពិសេសក្នុងយុទ្ធសាស្ត្រការពារជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនានិងជួបធ្វើការនៅយោធភូមិភាគទី៤ - ảnh 1

ក្នុងកម្មវិធីការងារនៅទីក្រុង Nghe An នាព្រឹកថ្ងៃទី ២៤ ខែកក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងបំពេញការងារនៅបញ្ជាការដ្ឋានយោធភូមិ ភាគទី៤ នៃក្រសួងការពារជាតិ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវក្តីរីករាយចំពោះសមិទ្ធិផលដែលកងទ័ពនិងប្រជាជននៃយោធភូមិភាគទី ៤ សម្រេចបានក្នុងប្រវត្តិសាស្ត្រ ជាពិសេសក្នុងបុព្វហេតុដណ្តើមឯករាជ្យជាតិសម្រាប់ប្រទេសជាតិ និងកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់។  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យោធភូមិភាគទី៤ ជាទឹកដីនៃអ្នកមានទេពកោសល្យ សម្បូរទៅដោយប្រពៃណីបដិវត្តន៍ ដែលមានទីតាំងជាស្ពានតភ្ជាប់រវាងភាគខាងជើងនិងភាគខាងត្បូង គឺជាតំបន់សំខាន់ពិសេសក្នុងយុទ្ធសាស្ត្រការពារជាតិ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលខាងមុខ បុព្វហេតុកសាង និងការពារប្រទេសជាតិ នឹងមានឱកាស លក្ខណៈងាយស្រួលផង ប៉ុន្តែក៏មានការលំបាក និងបញ្ហាប្រឈមផងដែរ។  ស្ថានភាពនោះបង្កើនតម្រូវការ ទាមទារឱ្យបក្ស ប្រជាជន និងកងទ័ពទាំងមូល រួមទាំងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ ត្រូវខិតខំប្រឹងប្រែង ឆ្លៀតពេលឱកាស ជំនះការលំបាក និងបញ្ហាប្រឈមនានា សម្រេចបានជោគជ័យរាល់គោលបំណង និងភារកិច្ចកសាង និងការពារជាតិក្នុងសម័យកាលថ្មី។ តាមនោះ ចាំបាច់ត្រូវពង្រឹងការងារស្រាវជ្រាវ វាយតម្លៃ និងព្យាករណ៍ស្ថានភាពស្មុគស្មាញដែលកើតមានឡើង កសាងតំបន់ការពារយ៉ាងសកម្ម មានផែនការឆ្លើយតប ការពារយ៉ាងរឹងមាំទឹកដី និងដែនអាកាសនៃមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ