លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មាភិបាល វិស្វករ និងកម្មករនៅគម្រោងផ្លូវរថភ្លើងក្រុងខ្សែលេខ ៣

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី លើកទឹកចិត្តកម្មា ភិបាល វិស្វករ និងកម្មករនៅគម្រោងផ្លូវរថភ្លើងក្រុង ខ្សែលេខ៣ កំណាត់ Nhon - ស្ថានីយ៍រថភ្លើងហាណូយ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មាភិបាល វិស្វករ និងកម្មករនៅគម្រោងផ្លូវរថភ្លើងក្រុងខ្សែលេខ ៣ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មាភិបាល វិស្វករ និងកម្មករនៅគម្រោងផ្លូវរថភ្លើងក្រុងខ្សែលេខ ៣។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះស្មារតីធ្វើការ របស់ជួរកម្មាភិបាល វិស្វករ ហើយជាពិសេសកម្មករ កម្មការិនីទាំង៨០០នាក់ដែល កំពុងបំពេញការងារក្នុងអំឡុងបុណ្យតេត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះជាសក្ខីភាពនៃការប្តេជ្ញាចិត្តពុះពារជំនះលើការលំបាក ដើម្បីសម្រេចការងារតាម ផែនការ ដើម្បីឱ្យគម្រោងក្លាយជាមោទនភាពរបស់រដ្ឋធានីហាណូយ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្ដាអង្គភាពពន្លឿនល្បឿនការងារ ដោយធ្វើ ការទាំងយប់ទាំងថ្ងៃ ដើម្បីសងសំណងរយៈពេលដ៏យឺតយ៉ាវកន្លងមក។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអ្នកម៉ៅការបរទេសដែលត្រូវបានជ្រើសរើសក្នុងគម្រោងនេះ ទន្ទឹម នឹងការធានាគុណភាព បច្ចេកទេស សោភ័ណភាព និងសុវត្ថិភាពការងារនោះ គឺ ចាំបាច់ត្រូវលើកកំពស់គុណភាពធនធានមនុស្ស និងផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាម។
គួរជម្រាបបន្ថែមទៀតថា គម្រោងផ្លូវរថភ្លើងក្រុងជាសាកល្បងរបស់ទីក្រុង ហាណូយ ផ្នែកស្ថានីយ៍ Nhon - ស្ថានីយ៍រថភ្លើងហាណូយ គឺជាការបោះជំហានដ៏ សំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ