លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញពិនិត្យគម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែមករានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ គម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្តទន្លេ Cuu Long, ចុះសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កម្មករ កម្មការិនីដែលកំពុងធ្វើការដ្ឋានសំណង់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញពិនិត្យគម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញពិនិត្យគម្រោងផ្លូវល្បឿនលឿនដីសណ្ដទន្លេ Cuu Long (រូបថត៖ Vu Khuyen/VOV)

យោងតាមផែនការបណ្តាញផ្លូវសម្រាប់ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័តនៅថ្ងៃទី  ១ ខែកញ្ញាឆ្នាំ ២០២១ ជាមួយនឹងផែនការមេ ដែលតំបន់ដីសណ្តទន្លេ Cuu Long ត្រូវមានផ្លូវល្បឿនលឿនចំនួន ៦ខ្សែ ដែលមានមាត្រដ្ឋានពី ៤ ដល់ ៦ គន្លងផ្លូវ រួមមាន : ផ្លូវហាយវេ ៣ ខ្សែ មានប្រវែងសរុប ៥៧៥គីឡូម៉ែត្រ; ផ្លូវហាយវេអ័ក្សបញ្ឈរចំនួន ៣ ដែលមានប្រវែង ៥៩០ គីឡូម៉ែត្រ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញពិនិត្យគម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជូនពរឆ្នាំថ្មីដល់កម្មករ (រូបថត៖ Vu Khuyen/VOV)

ការចុះពិនិត្យនៅទីនេះ លោកនាយករដ្ឋមន្ត្រី បានស្នើដល់អង្គភាពសំណង់ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយគ្រប់វិធានការបច្ចេកទេសខ្ពស់បំផុត ដើម្បីពន្លឿនដំណើរការសាងសង់ ប៉ុន្តែត្រូវធានាគុណភាព សុវត្ថិភាព និងទន្ទឹមនឹងនោះ ទប់ស្កាត់អំពើពុករលួយ   អវិជ្ជមាន និងខ្ជះខ្ជាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ