លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ អនុវត្តន៍ “៣ ទេ” ក្នុងភារកិច្ចយោធានិងការពារជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីយោធានយោបាយរបស់កងទ័ពទាំង មូល ដើម្បីវាយតម្លៃការងារដឹកនាំ និងបញ្ជាភារកិច្ចយោធា ការពារជាតិក្នុងរយៈពេល៦ ខែដើមឆ្នាំ និងដាក់ពង្រាយភារកិច្ចសម្រាប់រយៈពេល៦ខែចុងឆ្នាំ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
ថ្លែងមតិនៅសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងឆាប់ រហ័ស ស្មុគស្មាញ និងពិបាកព្យាករណ៍ ដូច្នេះ ភារកិច្ចយោធា និងការពារជាតិកាន់តែ ធ្ងន់ធ្ងរ និងលំបាក បញ្ហាប្រឈមកាន់តែច្រើន។ ក្នុងបរិបទនោះ កងទ័ពបានសម្រេច ដោយជោគជ័យនូវភារកិច្ចយោធា ការពារជាតិ និងការពារមាតុភូមិ; ពង្រឹងការកសាង ខឿនការពារជាតិប្រជាជនទាំងមូល ប្រៀបការពារជាតិប្រជាជនទាំងមូល ដោយផ្សា ភ្ជាប់នឹងប្រៀបសន្តិសុខប្រជាជនទាំងមូល; លើកកំពស់ជាជំហានៗនូវគុណភាព កម្លាំង កម្រិត និងសមត្ថភាពត្រៀមប្រយុទ្ធរបស់កងទ័ពទាំងមូល; ការងារហ្វឹកហ្វឺន និងសមយុទ្ធធានានូវភាពតឹងរ៉ឹង គុណភាព និងសុវត្ថិភាព; គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ លំហអាកាស លំហសមុទ្រ ព្រំដែន ដែនដី និងលំហអ៊ីនធឺណិត; ជំរុញខ្លាំងការ ស្រាវជ្រាវលើសិល្បៈកុលយុទ្ធ សង្គ្រាមដោយប្រើអាវុធបច្ចេកវិទ្យាខ្ពស់; វិនិយោគ ប្រកបដោយប្រសិទ្ធភាពសម្រាប់គម្រោងការពារជាតិ បង្កើតប្រព័ន្ធការពារជាបន្តបន្ទាប់ និងរឹងមាំ។
វិភាគអំពីស្ថានភាពពិភពលោក និងតំបន់ ជាពិសេសការលំបាក និងបញ្ហា ប្រឈមនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យកងទ័ព ទាំងមូលអនុវត្តន៍ “៣ ទេ” រួមមាន៖ កុំអត្តនោម័ត ធ្វេសប្រហែស ឬបាត់បង់ការប្រុង ប្រយ័ត្ន; កុំបណ្ដោយឲ្យអកម្ម ឬភ្ញាក់ផ្អើលចំពោះយុទ្ធសាស្ត្រ ជាពិសេសចំពោះ តំបន់យុទ្ធសាស្ត្រ ដៃគូសំខាន់ៗ មុខសញ្ញាគ្រោះថ្នាក់ និងកម្លាំងអរិភាព; កុំបណ្តោយ ឱ្យមានការភ័ន្តច្រឡំ ភាពយឺតយ៉ាវ ខ្វះភាពទាន់ពេលវេលា ខ្វះភាពបត់បែនក្នុងការ ដោះស្រាយបញ្ហាដែលទើបកើតឡើង៕