លោកនាយករដ្ឋមន្ត្រី ផ្ញើសារលិខិតជូនជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  ឆ្នាំ ២០២៣ របស់ជនរួមជាតិខ្មែរ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានផ្ញើសារលិខិតជូនពរដល់ជនរួមជាតិ  និងព្រះសង្ឃជនជាតិខ្មែរ។

ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវប្បធម៌ដ៏វិសេសវិសាល និងមានសារៈសំខាន់ពិសេសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី និងបានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ផលដំណាំបរិបូរណ៍ គ្រួសារទាំងអស់សម្បូរសប្បាយ និងសុភមង្គល។

ក្នុងឆ្នាំ ២០២២ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមបានងើបឡើងវិញជាវិជ្ជមាន និងសម្រេចបានលទ្ធផលសំខាន់ៗ និងទូលំទូលាយលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល រួមនឹងការខិតខំប្រឹងប្រែងរួមគ្នា ការឯកភាព និងការគាំទ្ររបស់ប្រជាជនទាំងអស់ រួមទាំងការរួមចំណែកដ៏សំខាន់របស់ជនរួមជាតិខ្មែរទៀតផងដែរ។

ឆ្នាំ ២០២៣ ជាឆ្នាំទី ២ នៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដែលជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីសកម្មភាពអនុវត្តយុទ្ធសាស្ត្រការងារជនជាតិ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីមានជំនឿថា ជនរួមជាតិខ្មែរ និងព្រះសង្ឃនឹងបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ និងស្មារតីសាមគ្គីភាព ដើម្បីរួមគ្នាជាមួយគ្រប់ជាន់ថ្នាក់និងគ្រប់វិស័យទាំងអស់ អាចឆ្លងផុតការលំបាក និងសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ