លោកនាយករដ្ឋមន្ត្រី៖ ផ្តោតលើការជំរុញកម្លាំងចលករកំណើនទាំង ៣ ដោះស្រាយ ការលំបាកនិងការជំពាក់ជំពិនសម្រាប់វិស័យផលិតកម្ម-អាជីវកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh រដ្ឋាភិបាលបានបើកសម័យប្រជុំ ប្រចាំខែសីហា។
លោកនាយករដ្ឋមន្ត្រី៖ ផ្តោតលើការជំរុញកម្លាំងចលករកំណើនទាំង ៣  ដោះស្រាយ ការលំបាកនិងការជំពាក់ជំពិនសម្រាប់វិស័យផលិតកម្ម-អាជីវកម្ម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)
រាយការណ៍នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែកន្លងទៅ ម៉ាក្រូសេដ្ឋកិច្ចបន្ត មានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនត្រូវបានជំរុញ និងតុល្យភាព សំខាន់ៗត្រូវបានធានា; អតិផរណាបន្តនិន្នាការ
ថយចុះ; ការនាំចូលនិងនាំចេញរក្សាបាននូវសន្ទុះកើនឡើង។ ក្នុងរយៈពេល ៨ ខែ ទំហំនាំចេញសម្រេចបាន ២២៧,៧ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះអតិរេកពាណិជ្ជកម្មទទួលបានជាង ២០,២ ពាន់លានដុល្លារ។ វិស័យកសិកម្មបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាចំណុចភ្លឺនិង ជាជើងទម្រដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចក្នុងគ្រាលំបាក។ ការនាំចេញកសិផលសរុបក្នុង រយៈពេល ៨ ខែសម្រេចបាន ៣៣,២ ពាន់លានដុល្លារអាមេរិក។ ទុនវិនិយោគ ផ្ទាល់ពីបរទេសសរុប (FDI) សម្រេចបាន ១៨,១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកនាយករដ្ឋមន្ត្រី៖ ផ្តោតលើការជំរុញកម្លាំងចលករកំណើនទាំង ៣  ដោះស្រាយ ការលំបាកនិងការជំពាក់ជំពិនសម្រាប់វិស័យផលិតកម្ម-អាជីវកម្ម - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានតម្រូវឲ្យ ផ្តោតលើការជំរុញកម្លាំងចលករកំណើនទាំង ៣។ ទីមួយ សម្រាប់ការវិនិយោគ គឺត្រូវតែជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ អនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កម្មវិធី និង គោលដៅជាតិ; ម្ចាស់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយមាន ការជ្រើសរើស និងធានាបាននូវគុណភាព។
ទីពីរ សម្រាប់ការនាំចេញ គឺត្រូវតែរក្សាយ៉ាងរឹងមាំនិងពង្រឹងទីផ្សារប្រពៃណី ហើយពង្រីកទីផ្សារថ្មីយ៉ាងសកម្ម; កែលម្អគុណភាពផលិតផល សេវាកម្ម ដើម្បីបំពេញ លក្ខខណ្ឌ និងស្តង់ដារថ្មីៗ ជាពិសេសស្តង់ដារបៃតង; ឆ្លៀតយកឱកាសពីកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា; ជំរុញការចរចា និងការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ការសន្យា និងទំនាក់ទំនងពាណិជ្ជកម្មថ្មី ទន្ទឹមនឹងផ្តោតលើការ អភិវឌ្ឍទីផ្សារក្នុងស្រុកយ៉ាងខ្លាំងក្លា។
ទីបី ទាក់ទងនឹងការប្រតិបត្តិគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុគឺ ចាំបាច់ ត្រូវបន្តអនុវត្តន៍គោលនយោបាយរូបិយវត្ថុដោយម្ចាស់ការ មានភាពបត់បែន ទាន់ពេល វេលា និងប្រសិទ្ធភាព; សម្របសម្រួលឱ្យបានស៊ីសង្វាក់គ្នា ស្អិតរមួត សមស្របនឹង គោលនយោបាយសារពើពន្ធ និងគោលនយោបាយផ្សេងទៀត ដើម្បីផ្តល់អាទិភាព ដល់ការលើកកម្ពស់កំណើនដោយផ្សាភ្ជាប់នឹងការ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យផ្តោតលើការអភិវឌ្ឍវិស័យ និងផ្នែកសំខាន់ៗដូចជា ឧស្សាហកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍។ បន្តផ្តោតលើ ការដោះស្រាយការលំបាក ការជំពាក់ជំពិន ការកែទម្រង់បែបបទរដ្ឋបាល និងការផ្លាស់ ប្តូរឌីជីថល; យកចិត្តទុកដាក់ដល់ការអភិវឌ្ឍវិស័យវប្បធម៌ សង្គម ធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស ហើយពង្រឹងការងារព័ត៌មាន និងទំនាក់ទំនងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ