លោកនាយករដ្ឋមន្ត្រី៖ មិនទាន់ផ្លាស់ប្តូរគោលដៅកំណើនក្នុងឆ្នាំ ២០២៣ ឡើយ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា មិនទាន់ផ្លាស់ប្ដូរគោលដៅកំណើនក្នុងឆ្នាំនេះ និងគោលដៅគ្រប់គ្រងអតិផរណាឡើយ។ 
លោកនាយករដ្ឋមន្ត្រី៖ មិនទាន់ផ្លាស់ប្តូរគោលដៅកំណើនក្នុងឆ្នាំ ២០២៣ ឡើយ - ảnh 1សន្និសីទរវាងរដ្ឋាភិបាលជាមួយខេត្ត ក្រុងប្រចាំខែមីនាឆ្នាំ ២០២៣ តាមអនឡាញ (រូបថត៖ VNA)

នៅក្នុងសន្និសីទរវាងរដ្ឋាភិបាលជាមួយខេត្ត ក្រុងប្រចាំខែមីនាឆ្នាំ ២០២៣ តាមអនឡាញ នារសៀលថ្ងៃទី ៣ មេសា អង្គសន្និសីទបានពិភាក្សាអំពីរបាយការណ៍វាយតម្លៃបំពេញបន្ថែមលទ្ធផលអនុវត្តន៍ផែនការវិនិយោគសាធារណៈឆ្នាំ ២០២២ ស្ថានភាពអនុវត្តន៍ផែនការវិនិយោគសាធារណៈឆ្នាំ ២០២៣; របាយការណ៍ស្តីពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២២; ស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៣; របាយការណ៍ស្តីពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តថវិការដ្ឋក្នុងឆ្នាំ២០២២ និងស្ថានភាពអនុវត្តន៍គម្រោងថវិការដ្ឋឆ្នាំ ២០២៣។

អញ្ជើញថ្លែងសន្និដ្ឋាននៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា មិនទាន់ផ្លាស់ប្ដូរគោលដៅកំណើនក្នុងឆ្នាំនេះ និងគោលដៅគ្រប់គ្រងអតិផរណាឡើយ។ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាត្រូវផ្ដោតសំខាន់លើការដោះស្រាយការជំពាក់ជំពិន ជំរុញផលិតកម្ម ធ្វើអាជីវកម្ម បង្កើតការងារធ្វើជូនប្រជាជន។ ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាត្រូវជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាល មានគោលនយោបាយស្តីពីការលើកលែង កាត់បន្ថយ ការពន្យារពេលប្រមូលពន្ធ និងថ្លៃសេវានានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ