លោកនាយករដ្ឋមន្ត្រី៖ ស្នើឱ្យមានការកែសម្រួលស្ថាប័នឱ្យកាន់តែរឹងមាំដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី៤ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភា ឆ្នាំ២០២២។ 
លោកនាយករដ្ឋមន្ត្រី៖ ស្នើឱ្យមានការកែសម្រួលស្ថាប័នឱ្យកាន់តែរឹងមាំដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1រូបថត៖ chinhphu.vn

យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំនេះ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែឧសភា និងរយៈពេល ៥ ខែដើមឆ្នាំ បន្តរីកចម្រើន សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ ទទួលបានការវាយតម្លៃខ្ពស់ពីមិត្តភក្តិអន្តរជាតិ បង្កើនទំនុកចិត្តលើប្រជាជន អាជីវកម្ម អ្នកវិនិយោគ។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣១) ត្រូវបានរៀបចំឡើងដោយសុវត្ថិភាព និងជោគជ័យ។ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព; អតិផរណាត្រូវបានគ្រប់គ្រងក្នុងបរិបទរងសម្ពាធជាច្រើន។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបាន Standard & Poor's (S&P)-ជាក្រុមហ៊ុនឈានមុខគេនៃសន្ទស្សន៍វាយតម្លៃឥណទានឯករាជ្យ ដំឡើងចំណាត់ថ្នាក់ឥណទានរយៈពេលវែងរបស់ខ្លួន ដោយការព្យាករណ៍កំណើន GDP ឆ្នាំ ២០២២ គឺប្រហែល ៦,៩% ជាមួយនឹងនិន្នាការរយៈពេលវែង គឺ ៦,៥-៧% ចាប់ពីឆ្នាំ ២០២៣។

ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា លទ្ធផលសម្រេចបានក្នុងខែឧសភា និងរយៈពេល ៥ ខែដើមឆ្នាំ២០២២ បង្កើតទំនុកចិត្ត និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បន្តការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ត្រូវផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍កម្មវិធីគោលដៅជាតិចំនួន ០៣ រួមមាន កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ; កម្មវិធីកសាងជនបទថ្មី និងកម្មវិធីគោលដៅជាតិសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គមប្រកបដោយចីរភាព។

លើសពីនេះទៀត ត្រូវផ្តោតលើការអនុវត្តកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) កម្ចីសម្បទានពីបរទេស ជាពិសេសគម្រោងជាតិសំខាន់ៗ។ ពិនិត្យ និងលុបបំបាត់ការលំបាកនិងឧបសគ្គដែលរារាំងដល់សកម្មភាពផលិតកម្ម និងអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ