លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចុះពិនិត្យស្ថានភាពជំនះពុះពារលើ ផលវិបាកដោយទឹកជំនន់នៅខេត្ត Yen Bai

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចុះពិនិត្យស្ថានភាពជំនះពុះពារលើផលវិបាកដោយជំនន់ទឹកភ្លៀងនៅខេត្ត Yen Bai។ 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចុះពិនិត្យស្ថានភាពជំនះពុះពារលើ ផលវិបាកដោយទឹកជំនន់នៅខេត្ត Yen Bai - ảnh 1លោកនាយករដ្ឋមន្រ្តីចុះសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាពលរដ្ឋនិងបណ្ដាកងកម្លាំងនៅខេត្ត Yen Bai។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានចែករំលែក និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យឆ្លងផុតការលំបាក និងឆាប់ស្ដារលំនឹងជីវភាពឡើងវិញ ហើយស្នើឱ្យកងកម្លាំងមាន សមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីជួយប្រជាពលរដ្ឋ និងរួមដំណើរជាមួយ ប្រជាពលរដ្ឋ ដើម្បីជំនះពុះពារលើផលវិបាកដែលបណ្តាលមកពីទឹកជំនន់។
បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទៅកាន់ទីស្នាក់ការគណៈ កម្មាធិការប្រជាជនខេត្ត Yen Bai ដើម្បីជួបប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងខេត្ត Yen Bai។
នាថ្ងៃដដែល ការងារជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិបន្តប្រព្រឹត្តទៅ។
នាថ្ងៃទី១២ ខែកញ្ញា ក្រុមការងារវិទ្យុសម្លេងវៀតណាមដឹកនាំដោយលោក អគ្គនាយករង Vu Hai Quang បានទៅសួរសុខទុក្ខ និងប្រគល់ ជូនរបស់របរប្រើប្រាស់ចាំបាច់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់នៅខេត្ត Yen Bai។ របស់របរទាំងអស់មានតម្លៃជាង ២០០លានដុង (ជាង ៨,៦០០ដុល្លារអាមេរិក) ដែលក្រុមការងារវិទ្យុសម្លេងវៀតណាម ប្រគល់ជូនប្រជាជននៅក្នុងតំបន់ទឹកជំនន់ Yen Bai គឺជារបស់របរចាំបាច់ដែលប្រជាជនត្រូវការបំផុតនាពេលនេះ ដើម្បីទប់ទល់ នឹងគ្រោះធម្មជាតិ នោះគឺ៖ ពិលក្បាល ទឹកបរិសុទ្ធ កំសៀវអគ្គិសនី អាហារស្ងួត មីកញ្ចប់ ស្បែកជើងកវែង ស្រោមដៃ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ