លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីទទួលការឧបត្ថម្ភចំពោះកម្មវិធី “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម”
(VOVWORLD) - នារសៀលថ្ងៃទី ២៥ សីហា នៅទីក្រុង Da Lat ក្នុងកម្មវិធីការងារនៅខេត្ត Lam Dong នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សាមជ្ឈិមទទួលបន្ទុកការប្រឡងប្រណាំង-លើកសរសើរ បានអញ្ជើញចូលរួមពិធីទទួលការឧបត្ថម្ភចំពោះកម្មវិធី “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម” នៅខេត្ត Lam Dong។
លោកនាយករដ្ឋមន្ត្រីបានកោតសរសើរ ចំពោះកាយវិការដ៏ថ្លៃថ្លារបស់អ្នកឧបត្ថម្ភ និងសប្បុរសជន ដែលបានរួមចំណែកក្នុងការអនុវត្តចលនាដៃគ្នា “លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម”។ (រូបថត៖ VGP) |
ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការដែលសហគ្រាស និងអ្នកឧបត្ថម្ភ បានបរិច្ចាគថវិការ ដើម្បីរុះរើផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមក្នុងខេត្ត គឺជាកាយវិការដ៏ថ្លៃថ្នូ បង្ហាញពីប្រពៃណីមនុស្សធម៌និងសេចក្ដីមេត្តាដ៏ល្អប្រសើររបស់សង្គម; បង្ហាញពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋយ៉ាងច្បាស់លាស់ថា៖ មិនលះបង់វឌ្ឍនភាព និងយុត្តិធម៌សង្គម ដើម្បីប្ដូរយកកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះទេ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍សំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិ ដូច្នេះហើយ ក្រុមប្រឹក្សាមជ្ឈិមទទួលបន្ទុកការប្រឡងប្រណាំង-លើកសរសើរ បានសម្រេចចិត្តបំផុសចលនាប្រឡងប្រណាំង ប្រទេសជាតិទាំងមូលរួមដៃគ្នា “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម” ដើម្បីប្ដេជ្ញាចិត្តសម្រេចគោលដៅដែលបានកំណត់នៅឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពិនិត្យឡើងវិញនូវចំនួនផ្ទះធ្លុះធ្លាយទ្រុឌទ្រោមដែលនៅសេសសល់ ក្នុងខេត្ត Lam Dong និយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម ដើម្បីមានទិសដៅល្អសម្រាប់អនុវត្តន៍នាពេលខាងមុខ។
នៅក្នុងព្រឹត្តិការណ៍នេះ ខេត្ត Lam Dong បានទទួលការឧបត្ថម្ភចំនួន ៤១ ពាន់លានដុង (ប្រហែល ១,៧ លានដុល្លារអាមេរិក) ដើម្បីរួមចំណែកក្នុងការអនុវត្តចលនា “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម” ក្នុងខេត្ត៕