លោកនាយករដ្ឋមន្ត្រីចូលរួមសន្និសីទលើកតម្កើង «ប្រជាពលរដ្ឋឆ្នើមនៃរដ្ឋធានី» ឆ្នាំ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សាមជ្ឈិមទទួលបន្ទុកកិច្ចការប្រឡងប្រណាំង និងកោតសរសើរ បានចូលរួមសន្និសីទលើកតម្កើងគំរូមនុស្សល្អ អំពើល្អ និងលើកតម្កើងពលរដ្ឋឆ្នើម របស់រដ្ឋធានី ឆ្នាំ ២០២៤។

លោកនាយករដ្ឋមន្ត្រីចូលរួមសន្និសីទលើកតម្កើង «ប្រជាពលរដ្ឋឆ្នើមនៃរដ្ឋធានី» ឆ្នាំ២០២៤ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)
ថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ និងកោតសរសើរចំពោះចលនាប្រឡងប្រណាំង “មនុស្សល្អ អំពើល្អ” របស់ទីក្រុងហាណូយ។ លោក នាយករដ្ឋមន្ត្រីបានស្នើថា ក្នុងបរិបទដែលវៀតណាមកំពុងនៅចំពោះមុខកាលានុវត្ត ភាព គុណសម្បត្តិ ការលំបាក និងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា ហើយឈានចូលក្នុង យុគសម័យស្ទុះឈានទៅមុខនោះ រដ្ឋធានីហាណូយត្រូវបន្តពង្រីកប្រពៃណីដ៏រុងរឿង របស់ខ្លួន ដោយទាញយកសក្តានុពល និងគុណសម្បត្តិប្រកបដោយប្រសិទ្ធភាព ឆ្លៀត យកឱកាស និងកាលានុវត្តភាព កៀរគរបាននូវប្រភពធនធានចម្រុះ។ ជាពិសេស កៀរគរ បំផុសជំនឿជាក់ ការស្រុះចិត្តគំនិត និងការឯកភាពគ្នារបស់កម្មាភិបាល និង ប្រជាពលរដ្ឋដើម្បីរួមគ្នាបម្រើបុព្វហេតុកសាង និងអភិវឌ្ឍន៍រដ្ឋធានី “វប្បធម៌-អរិយ្យធម៌-ទំនើប”។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា រដ្ឋធានីក៏ត្រូវកៀរគរកម្លាំងចម្រុះ ទាញយកសក្តានុពល និងគុណសម្បត្តិប្រកបដោយប្រសិទ្ធភាព រួមផ្សំជាមួយធនធានជាតិ និងអន្តរជាតិ ដើម្បីបន្តកសាង និងអភិវឌ្ឍន៍រដ្ឋធានី ហើយទន្ទឹមនឹងនោះ បង្កើតកម្លាំង ចលករសម្រាប់តំបន់រដ្ឋធានី តំបន់ដីសណ្ដទន្លេក្រហម តំបន់សេដ្ឋកិច្ចសំខាន់ភាគខាង ជើង និងប្រទេសទាំងមូល; មានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាមួយតំបន់ និងពិភព លោក ស្មើនឹងរដ្ឋធានីនៃប្រទេសអភិវឌ្ឍន៍នានាក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ