លោកនាយករដ្ឋមន្ត្រីដឹកនាំបំផុសការចុះឈ្មោះបរិច្ចាគសរីរាង្គ
(VOVWORLD) - បច្ចុប្បន្ន ជារៀងរាល់ឆ្នាំវៀតណាមបានប្តូរសរីរាង្គជាង ១០០០ លើកជាប់ចំណាត់ថ្នាក់ទី ១ នៅអាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាក៏ដោយ ប្រភព សរីរាង្គដែលបានបរិច្ចាគគឺភាគច្រើនបានមកពីអ្នកបរិច្ចាគដែលនៅរស់រានមានជីវិត ស្មើនឹង ៩៤% ។
លោកនាយករដ្ឋមន្ត្រីដឹកនាំបំផុសការចុះឈ្មោះបរិច្ចាគសរីរាង្គ (រូបថត៖ vna) |
នាព្រឹកថ្ងៃទី ១៩ ឧសភា នៅមន្ទីរពេទ្យមិត្តភាព Viet Duc (ទីក្រុងហាណូយ) តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី មជ្ឈមណ្ឌលសម្របសម្រួលការប្តូរសរីរាង្គជាតិបានបានរៀបចំពិធីបំផុសការចុះឈ្មោះបរិច្ចាគសរីរាង្គក្រោយពេលទទួលមរណៈភាពជាមួយសារថាបរិច្ចាគសរីរាង្គ ជួយសង្គ្រោះជីវិតមនុស្ស។
បច្ចុប្បន្ន ជារៀងរាល់ឆ្នាំវៀតណាមបានប្តូរសរីរាង្គជាង ១០០០ លើកជាប់ចំណាត់ថ្នាក់ទី ១ នៅអាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណាក៏ដោយ ប្រភព សរីរាង្គដែលបានបរិច្ចាគគឺភាគច្រើនបានមកពីអ្នកបរិច្ចាគដែលនៅរស់រានមានជីវិត ស្មើនឹង ៩៤% ។ ប្រភពបរិច្ចាគពីអ្នកស្លាប់នៅមានកម្រិតនៅឡើយ មិនអាចឆ្លើយតបតម្រូវការកាន់តែច្រើនឡើងសម្រាប់ការប្តូរសរីរាង្គ។ នៅទូទាំងប្រទេស មានតែទីក្រុង Hai Phong, Quang Ninh និងមន្ទីរពេទ្យធំៗចំនួនបួនប៉ុណ្ណោះ ដែលបានបង្កើតក្រុមចលនាបរិច្ចាគសរីរាង្គ។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គការនានាបំផុសការ បរិច្ចាគសរីរាង្គក្រោយពេលទទួឡមរណៈភាពជាមួយសារបរិច្ចាគសរីរាង្គជួយសង្គ្រោះជីវិតមនុស្ស"៕