លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំជាបន្ទាន់នូវផែនការបង្ការជំងឺរាតត្បាតដើម្បីឆ្លើយតបនឹងវិរុសបំប្លែងថ្មី Omicron
(VOVWORLD) - តាមនោះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តតាមដានយ៉ាងសកម្មនូវស្ថានភាពជំងឺរាត ត្បាតដែលបណ្តាលមកពីវីរុសបំប្លែងថ្មី Omicron ឈរលើអនុសាសន៍របស់អង្គការសុខភាពពិភពលោក ត្រូវរៀបចំផែនការជាបន្ទាន់លើវ៉ាក់សាំង ថ្នាំព្យាបាល និងវិធានការបង្ការប្រយុទ្ធប្រឆំាងជំងឺរាតត្បាត ឲ្យសមស្របតាមការបំប្លែងថ្មីនៃវីរុស SARS-CoV-2។
រូបថត៖ baochinhphu.vn |
ចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ដែលបង្កឡើងដោយវីដរុសបំប្លែងថ្មី Omicron នៅលើពិភពលោក នាថ្ងៃទី ៣០ ខែវិច្ឆិកា ខុទ្ទការល័យរដ្ឋាភិបាលបានបញ្ជូនឯកសារមួយ ដោយផ្សព្វផ្សាយសេចក្តីណែនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្តីពីការពង្រឹងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តតាមដានយ៉ាងសកម្មនូវស្ថានភាពជំងឺរាតត្បាតដែលបណ្តាលមកពីវីរុសបំប្លែងថ្មី Omicron ឈរលើអនុសាសន៍របស់អង្គការសុខភាពពិភពលោក ត្រូវរៀបចំផែនការជាបន្ទាន់លើវ៉ាក់សាំង ថ្នាំព្យាបាល និងវិធានការបង្ការប្រយុទ្ធប្រឆំាងជំងឺរាតត្បាត ឲ្យសមស្របតាមការបំប្លែងថ្មីនៃវីរុស SARS-CoV-2។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំមូលដ្ឋាន ជាពិសេសទីក្រុង ហូជីមិញនិងខេត្តភាគខាងត្បូង ពង្រឹងវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ; ពន្លឿនកាលវិភាគចាក់វ៉ាក់សាំង ដោយធានាសុវត្ថិភាព តាមបែបវិទ្យាសាស្ត្រនិងមានប្រសិទ្ធ ភាព។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំនិងបង្កលក្ខណៈងាយស្រួលដល់អង្គភាពនានា ក្នុងការនាំចូលនិងផលិតជាបន្ទាន់នូវថ្នាំព្យាបាលជំងឺកូវីដ-១៩។ ជាពិសេសជំរុញការធ្វើតេស្ត ផ្ទេរបច្ចេកវិទ្យា ការផលិតវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ ១៩ នៅក្នុងប្រទេស៕