លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ វៀតណាមកសាង​ខឿនសេដ្ឋកិច្ច​ឯករាជ្យ ម្ចាស់ការ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ ម្ចាស់ការ និងប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ធន់នឹងការប្រែប្រួលពីខាងក្រៅ ហើយសកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ម្ចាស់ការ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ ជំរុញខ្លាំងបុព្វហេតុផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ វៀតណាមកសាង​ខឿនសេដ្ឋកិច្ច​ឯករាជ្យ ម្ចាស់ការ  ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ ម្ចាស់ការ និងប្រកបដោយប្រសិទ្ធភាព - ảnh 1លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh

សន្និបាតទូទាំងប្រទេសសិក្សាស្រាវជ្រាវ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី ៥ គណៈកម្មាធិការមជ្ឈឹមបក្សនិតិកាលទី ១៣ បានបើកនាព្រឹកថ្ងៃទី ២១ កក្កដា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ហើយបានតភ្ជាប់តាមអនឡាញជាមួយខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស។ អញ្ជើញចូលរួមសន្និបាតនេះមានវត្តមានប្រធានរដ្ឋលោក Nguyen Xuan Phuc; នាយករដ្ឋមន្ត្រីលោក Pham Minh Chinh; ប្រធានរដ្ឋសភា លោក Vuong Dinh Hue; សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong។

ក្នុងសន្និបាតនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានបកស្រាយប្រធានបទ “បន្តផ្លាស់ប្ដូរថ្មី សុក្រិតរបៀបរបប គោលនយោបាយ លើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងប្រើប្រាស់ដីធ្លី បង្កើតកម្លាំងចលករនាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់”តាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹម សំដៅបង្កើត ឯកភាពខ្ពស់អំពីការយល់ដឹង និងសកម្មភាពក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តនេះឲ្យបានល្អប្រសើរ។

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ វៀតណាមកសាង​ខឿនសេដ្ឋកិច្ច​ឯករាជ្យ ម្ចាស់ការ  ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ ម្ចាស់ការ និងប្រកបដោយប្រសិទ្ធភាព - ảnh 2សន្និបាតទូទាំងប្រទេសសិក្សាស្រាវជ្រាវ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី ៥ គណៈកម្មាធិការមជ្ឈឹមបក្សនិតិកាលទី ១៣

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ធន់នឹងការប្រែប្រួលពីខាងក្រៅ ហើយសកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ម្ចាស់ការ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ ជំរុញខ្លាំងបុព្វហេតុផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ច។ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយការផ្លាស់ប្ដូរថ្មីគំរូកំណើន ប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ។  ជាពិសេស ផ្តោតសំខាន់លើការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅវៀតណាម សំដៅធានាសុខដុមរមនាផលប្រយោជន៍រដ្ឋ ប្រជាជន និងសហគ្រាស លើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធភាព បង្កើតប្រភពធនធានថ្មី និងកម្លាំងចលករថ្មី ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ វៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ហើយនៅឆ្នាំ ២០៤៥ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំនូលខ្ពស់៖ “នេះគឺជាបញ្ហាដ៏ស្មុគស្មាញ និងរសើបមួយទាក់ទងនឹងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ទាក់ទងនឹងសាសនា ជនជាតិ សេដ្ឋកិច្ច សង្គម វប្បធម៌សន្តិសុខ និងការពារជាតិ។ នេះគឺជាបញ្ហាពិបាក និងស្មុគស្មាញ ដូច្នេះហើយ តម្រូវឲ្យមានការសិក្សាស្រាវជ្រាវ អត់ធ្មត់ ច្បាមជាប់ស្ថានភាពជាក់ស្ដែង។ ប្រការណាដែលបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ហើយមានការស្រុះចិត្តគំនិតគ្នា គឺត្រូវដាក់បញ្ជូលទៅក្នុងគោលការណ៍។ ផ្អែកលើមូលដ្ឋាននេះ យើងរៀបចំជាច្បាប់ផងដែរ”។ សន្និបាតនេះប្រព្រឹត្តទៅក្នុងរយៈពេល ១ ថ្ងៃកន្លះ ចាប់ពីព្រឹកថ្ងៃទី ២១ ដល់ថ្ងៃត្រង់ទី ២២ ខែកក្កដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ