លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) - វៀតណាមបន្តអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពិពិធកម្មពហុភាគី បន្តធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ TTXVN

នារសៀលថ្ងៃទី១៧ កញ្ញា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយ អញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែកញ្ញា។

សម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅក្រោមប្រធានបទ "ការកសាងទំនុកចិត្តឡើងវិញ និងការលើកកម្ពស់សាមគ្គីភាពសកល៖ ការពង្រឹងសកម្មភាពលើរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប"។ ចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិវៀតណាមបន្តអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពិពិធកម្មពហុភាគី បន្តធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។

ក្នុងដំណើរទស្សនកិច្ចការងារនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក សំដៅធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកកាន់តែស៊ីជម្រៅ និងបញ្ជាក់អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ដែលទើបមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ និងអនុវត្តន៍កិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ