លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចុះពិនិត្យដំណើរការសាងសង់បណ្ដាគម្រោងចំណុះគម្រោងផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ដំណាក់កាល ២០១៧-២០២០
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចុះត្រួតពិនិត្យគម្រោង Cam Lam – Vinh Hao។ គម្រោងនេះត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០២១ ហើយគ្រោងនឹងបង្ហើយក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ខាងមុខ។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានជូនពរបុណ្យតេតដល់វិស្វករ និងកម្មករ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបន្តអញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្លូវល្បឿនលឿន Nha Trang - Cam Lam - Vinh Hao - Phan Thiet - Dau Giay។
នៅការដ្ឋានសាងសង់ផ្លូវរូងក្រោមដី Doc San ឃុំ Cam Thinh Dong ទីក្រុង Cam Ranh ខេត្ត Khanh Hoa នោះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញសាកសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយជូនជួរកម្មាភិបាល និងកម្មករ ដែលកំពុងបំពេញការងារក្នុងអំឡុងពេលបុណ្យតេត។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនដែលបានជ្រើសរើសទម្រង់ PPP សម្រាប់គម្រោងផ្លូវល្បឿនលឿន Nha Trang - Cam Lam ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចកំពុងជួបការលំបាកជាច្រើននារយៈពេលកន្លងទៅ ព្រមទាំងរួមជាមួយអ្នកម៉ៅការ អង្គភាពផ្ដល់ប្រឹក្សា ឃ្លាំមើល និងមូលដ្ឋាន ដើម្បីបំពេញការងារក្នុងអំឡុងពេលបុណ្យតេត។
ក្រោយមក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចុះត្រួតពិនិត្យគម្រោង Cam Lam – Vinh Hao។ គម្រោងនេះត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០២១ ហើយគ្រោងនឹងបង្ហើយក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ខាងមុខ។
លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចុះពិនិត្យដំណើរការសាងសង់បណ្ដាគម្រោងចំណុះគម្រោងផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង (រូបថត៖ VOV) |
មុននេះ នាយប់ថ្ងៃទី ៤ កុម្ភៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារនៃគម្រោងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូង ដំណាក់កាល ២០១៧-២០២០ នោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យក្រសួងគមនាគមន៍ និងដឹកជញ្ជូនបន្តធ្វើការសិក្សាស្រាវជ្រាវ និងដឹកនាំ ដើម្បីពន្លឿនការសម្រេចរួចរាល់គម្រោងជាតិសំខាន់ៗឲ្យបានទាន់ពេលវេលា ធានាគុណភាព បន្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមបទបញ្ញត្តិ របៀបរបប យន្តការ និងគោលការណ៍តាមរយៈការសម្របសម្រួលជាក់ស្ដែង។
នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចុះត្រួតពិនិត្យស្ថានការណ៍សាងសង់ខ្សែផ្លូវល្បឿនលឿន Mai Son - ផ្លូវជាតិលេខ ៤៥ និងខ្សែផ្លូវល្បឿនលឿន Nghi Son - Dien Chau នៅខេត្ត Ninh Binh, Thanh Hoa និង Nghe An ផងដែរ៕