លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី; ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់

(VOVWORLD) - កិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី នឹងប្រព្រឹត្តទៅនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសអាស៊ាន អូស្ត្រាលី និងអគ្គលេខាធិការអាស៊ាន។ 
លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី; ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ dangcongsan.vn)

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវភរិយានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេស (អាស៊ាន) – អូស្ត្រាលី និងដំបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី៥-១១ ខែមីនា។

កិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី នឹងប្រព្រឹត្តទៅនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសអាស៊ាន អូស្ត្រាលី និងអគ្គលេខាធិការអាស៊ាន។ កិច្ចប្រជុំនេះមានប្រធានបទថា "ភាពជាដៃគូសម្រាប់អនាគត" ត្រូវបានធ្វើឡើងក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់រវាងអាស៊ាន និងអូស្ត្រាលីលើវិស័យជាច្រើន។ នេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរពិនិត្យមើលឡើងវិញនូវទំនាក់ទំនងក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក និងផ្លាស់ប្តូរវិធានការជំរុញការអភិវឌ្ឍទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងអនុលោមតាមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១។  ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងចូលរួមកិច្ចប្រជុំសំខាន់ៗ រួមទាំងចូលរួមសកម្មភាពកិច្ចការបរទេសសំខាន់ៗមួយចំនួនទៀត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ