លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទ WEF Dalian ឆ្នាំ ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ មិថុនា (តាមម៉ោងតំបន់) នៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ១៥ នៅទីក្រុង Dalian (WEF Dalian)។ 
លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទ WEF Dalian ឆ្នាំ ២០២៤ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិនៅសន្និសីទ WEF Dalian ២០២៤ (រូបថត៖ VOV)

ជាមួយនឹងប្រធានបទ “ជើងមេឃនៃកំណើនថ្មី” សន្និសីទឆ្នាំនេះពិភាក្សាអំពីកង្វល់កំពូលមួយរបស់រដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគមន៍ធុរកិច្ច ដែលកំពុងជម្នះលើដែនកំណត់ក្នុងការបង្កើនកំណើន ការស្វែងរកផ្លូវកំណើនថ្មី និងគំរូកំណើនថ្មី រួមទាំងការទាញយកអត្ថប្រយោជន៍ពីសក្តានុពល និងឱកាសនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។

ថ្លែងមតិក្នុងសម័យបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ជោគជ័យរបស់វៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងពាក្យគន្លឹះសំខាន់ៗ៖ ការផ្លាស់ប្តូរថ្មី នវានុវត្តន៍និងការធ្វើសមាហរណកម្ម។ ដើម្បីឈានឆ្ពោះទៅរក “ជើងមេឃនៃកំណើនថ្មី” លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងអស់រួមគ្នាកសាង និងពង្រឹងទំនុកចិត្ត ជំរុញការសន្ទនា ជំរុញស្មារតីនៃសាមគ្គីភាព ឯកភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាផ្អែកលើច្បាប់ និងធានាភាពសុខដុមនៃផលប្រយោជន៍ក្នុងចំណោមភាគីពាក់ព័ន្ធ។

លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទ WEF Dalian ឆ្នាំ ២០២៤ - ảnh 2សម័យប្រជុំពេញអង្គនៃសន្និសីទប្រចាំឆ្នាំលើកទី ១៥ អ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Dalian (WEF Dalian)  (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីចង់ឱ្យ WEF និងដៃគូជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន លើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការដឹកនាំ និងតម្រង់ទិសដំណើរការអភិវឌ្ឍន៍ និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស និងតំបន់ជាសកល ជាពិសេសលើវិស័យសំខាន់ៗ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមបាន កំពុងនិងបន្តរួមចំណែកយ៉ាងសកម្ម និងជាវិជ្ជមានដល់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយភាពរឹងមាំពេញលេញ និងឯកភាពក្នុងភាពចម្រុះ; រួមគ្នាជាមួយអាស៊ាន បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន វេទិកាសេដ្ឋកិច្ចពិភពលោក និងដៃគូនានា ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវកត្តាជំរុញកំណើនថ្មី។ ទន្ទឹមនឹងនោះ ត្រូវខិតខំរក្សា និងបន្តពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ដើម្បីពិភពលោកដ៏ល្អ យុត្តិធម៌ ស្មើភាព សុខដុមរមនា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពមួយ យើងទាំងអស់គ្នា សាមគ្គី លើកកម្ពស់ពហុភាគីនិយម និងសិទ្ធិមនុស្ស ហើយធ្វើការរួមគ្នាឆ្ពោះទៅរក “ជើងមេចនៃកំណើនថ្មី” ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃពិភពលោក ដើម្បីជីវភាពសុភមង្គល និងកាន់តែប្រសើរឡើងសម្រាប់មនុសស្សគ្រប់រូប និងសម្រាប់មនុស្សជាតិទាំងមូល”។

នៅរសៀលថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីបានចូលរួម និងថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ (IGWEL) ស្តីពី "កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ