លោកនាយករដ្ឋមន្ត្រី​ស្នើ​ដាក់ឲ្យដំណើរការបណ្ដាញខ្សែ​អគ្គិសនី​៥០០​គីឡូវ៉ុល​សៀគ្វី ​៣​ ​​មុន​ថ្ងៃ​ទី​៣០ មិថុនា

(VOVWORLD) - នាបច្ចុប្បន្ននេះ គម្រោង បណ្តាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ Pho Noi (Hung Yen) - Quang Trach (Quang Binh) បានសម្រេចរួចរាល់ការងាររៀបចំដីធ្លីទាំង ១០០% សម្រាប់សាងសង់ គម្រោង។
លោកនាយករដ្ឋមន្ត្រី​ស្នើ​ដាក់ឲ្យដំណើរការបណ្ដាញខ្សែ​អគ្គិសនី​៥០០​គីឡូវ៉ុល​សៀគ្វី ​៣​ ​​មុន​ថ្ងៃ​ទី​៣០ មិថុនា - ảnh 1លោកនាយករដ្ឋមន្ត្រីស្នើដាក់ឲ្យដំណើរការបណ្ដាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ មុនថ្ងៃទី៣០ មិថុនា (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងតំបន់ពាក់ព័ន្ធ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង បណ្តាញ ខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ Pho Noi - Quang Trach; ស្ថានភាពផ្គត់ផ្គង់អគ្គិសនីក្នុងឆ្នាំ ២០២៤ ឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់; ស្ថានភាពអនុវត្តន៍ផែនការថាមពល ៨ ។ កិច្ចប្រជុំនេះបានរៀបចំឡើងតាមប្រព័ន្ធអ៊ីនធឺណែត រវាងរដ្ឋាភិបាល និងគណៈកម្មាធិការប្រជាជនខេត្ត ដែលបណ្តាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី៣ឆ្លងកាត់។

យោងតាមសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ននេះ គម្រោង បណ្តាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ Pho Noi (Hung Yen) - Quang Trach (Quang Binh) បានសម្រេចរួចរាល់ការងាររៀបចំដីធ្លីទាំង ១០០% សម្រាប់សាងសង់ គម្រោង។  ដោយកត់សម្គាល់ពីលទ្ធផលនៃការអនុវត្តការសាងសង់ខ្សែបណ្តាញ៥០០គីឡូវ៉ុលសៀគ្វី ៣ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា នាពេលខាងមុខ ក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តពិនិត្យ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើគម្រោងនេះ។

ប្រគល់ភារកិច្ចឲ្យឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha ដឹកនាំ និងចាត់ចែងការងារជាក់លាក់នីមួយៗដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាននីមួយៗ។លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យធានាការដាក់ឱ្យដំណើរការបណ្តាញខ្សែអគ្គិសនី៥០០គីឡូវ៉ុលសៀគ្វី ៣ Pho Noi - Quang Trach មុនថ្ងៃទី ៣០ ខែមិថុនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ