លោកនាយករដ្ឋមន្ត្រីស្នើរឱ្យរោងចក្រថាមពលកំដៅ Song Hau ១ ដំណើរការប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព
(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅខេត្ត Hau Giang នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រថាមពលកំដៅ Song Hau ១ ដោយសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិវៀតណាម (PVN) ជាម្ចាស់វិនិយោគ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានកាត់ខ្សែបូសម្ពោធរោងចក្រថាមពលកំដៅ Song Hau ១ (រូបថត៖ Duong Giang/TTXVN) |
រោងចក្រថាមពលកំដៅ Song Hau ១ ដែលមានសមត្ថភាពសរុប ១.២០០ មេហ្គាវ៉ាត់ ជាមួយនឹងការវិនិយោគសរុបជាង ៤៣ ពាន់ពាន់លានដុង (ប្រហែល ២ ពាន់លានដុល្លារ) ដោយប្រើប្រាស់បច្ចេកវិទ្យាជឿនលឿននិងឧបករណ៍ទំនើប។ រោងចក្រនេះបានចាប់ផ្តើមនៅខែឧសភា ឆ្នាំ ២០១៥ ដាក់ឱ្យដំណើរការពាណិជ្ជកម្មចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ មកទល់ពេលនេះ រោងចក្របានផលិតអគ្គិសនីផ្គត់ផ្គង់ប្រព័ន្ធអគ្គិសនីជាតិបានជាង ២ ពាន់លានគីឡូវ៉ាត់។ យោងតាមការរចនា រោងចក្រនេះនឹងរួមចំណែកដល់បណ្តាញអគ្គិសនីជាតិប្រហែល ៧,៣ ពាន់លានគីឡូវ៉ាត់/ឆ្នាំ ដែលរួមចំណែកក្នុងការបំពេញតម្រូវការអគ្គិសនីនៃតំបន់ភាគនិរតី និងប្រទេសទាំងមូល។
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការបើកឲ្យដំណើរការរោងចក្រថាមពលកំដៅ Song Hau ១ គឺជាព្រឹត្តិការណ៍សំខាន់ រួមចំណែកធានាសន្តិសុខថាមពល ជម្រុញកំណើននិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខេត្ត Hau Giang និងប្រទេសទាំងមូល ឆ្ពោះទៅរកឧស្សាហូបនីយកម្ម។ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវបង្កើតផែនការសម្រាប់ការប្រើប្រាស់អគ្គិសនីឆ្លាតវៃ សុវត្ថិភាព ស្ថិរភាព និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃរោងចក្រថាមពលកំដៅ Song Hau ១។ ទន្ទឹមនឹងនោះ ខេត្ត Hau Giang ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលផែនការឡើងវិញប្រកបដោយប្រសិទ្ធភាព រួមផ្សំជាមួយនឹងគុណសម្បត្តិសក្តានុពល ការអភិវឌ្ឍកាន់តែលឿន និងប្រកបដោយនិរន្តរភាព រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
បន្ទាប់ពីចូលរួមពិធីបើកឲ្យដំណើការរោងចក្រថាមពលកម្ដៅ Song Hau ១ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានស្ទង់មតិផ្លូវប្រសព្វរវាងគម្រោងផ្លូវល្បឿនលឿនចំនួនពីរដែលឆ្លងកាត់ខេត្ត Hau Giang គឺផ្លូវល្បឿនលឿន Can Tho - Ca Mau និងផ្លូវហាយវេ Chau Doc - Can Tho - Soc Trang៕