លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមក្នុងពិធីសម្ពោធគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងភាគខាងកើត
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ មេសា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនពីជើងទៅខាងត្បូងភាគខាងកើត ដំណាក់កាល ២០១៧-២០២០ ផ្នែក Mai Son - ផ្លូវជាតិលេខ ៤៥ និង Phan Thiet – Dau Giay។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីសម្ពោធគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ភាគខាងកើត ដំណាក់កាល ២០១៧-២០២០ ផ្នែក Mai Son - ផ្លូវជាតិលេខ ៤៥។ |
ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញតភ្ជាប់ទីតាំងចំនួន ២ គឺនៅខេត្ត Binh Thuan (នៃគម្រោង Phan Thiet - Dau Giay) និងនៅខេត្ត Thanh Hoa (គម្រោង Mai Son - ផ្លូវជាតិលេខ ៤៥។
គម្រោងផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូង ផ្នែក Mai Son - ផ្លូវជាតិលេខ ៤៥ មានប្រវែងសរុប ៦៣,៣៧ គីឡូម៉ែត្រ (ឆ្លងកាត់ខេត្ត Ninh Binh និង Thanh Hoa)។ ទន្ទឹមនឹងនេះ គម្រោងផ្លូវល្បឿនលឿន Phan Thiet - Dau Giay មានប្រវែង ៩៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត Binh Thuan និង Dong Nai។ បន្ទាប់ពីចាប់ផ្តើមដំណើរការ ពេលវេលាធ្វើដំណើរពីហាណូយទៅ Thanh Hoa និងពីទីក្រុងហូជីមិញទៅ Binh Thuan ត្រូវបានកាត់បន្ថយមកត្រឹមប្រហែល ២ ម៉ោង។
លោកនាយករដ្ឋមន្ត្រីថ្លែងមតិក្នុងពិធីបើកសម្ពោធផ្លូវល្បឿនលឿននៅខេត្ត Binh Thuan។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីសម្ពោធនៅទីតាំងខេត្ត Binh Thuan នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាចំណុចលោតផ្លោះយុទ្ធសាស្ត្រសម្រាប់វៀតណាម។ តាមលោកនាយករដ្ឋមន្ត្រី ការបង្ហើយផ្លូវល្បឿនលឿនចំនួនពីរ Mai Son - ផ្លូវជាតិលេខ ៤៥ និង Phan Thiet - Dau Giay មានតួនាទី និងសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Binh Thuan, Dong Nai និង Ninh Binh, Thanh Hoa និយាយដោយឡែក និងតំបន់ជំវិញនិយាយរួម។ នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងដឹកជញ្ជូន សម្របសម្រួលជាមួយក្រសួង សាខា និងមូលដ្ឋាន ក្នុងការរៀបចំប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
បន្ទាប់ពីចូលរួមពិធីសម្ពោធផ្លូវល្បឿនលឿនចំនួនពីររួចមក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន Vinh Hao - Phan Thiet ផងដែរ៕