លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ដំណាក់កាលទី១
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មិថុនា នៅខេត្ត An Giang នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (ដំណាក់កាលទី១) Chau Doc (An Giang) - Can Tho - Soc Trang នៃតំបន់ដីសណ្ត ទន្លេ Cuu Long។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិនៅពិធី។ (រូបថត៖ VOV) |
គម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang គឺជា ផ្លូវល្បឿនលឿនអ័ក្សផ្តេកដំបូងគេនៅតំបន់ដីសណ្ដទន្លេ Cuu Long ដែលតភ្ជាប់តំបន់ ជាមួយប្រព័ន្ធផ្លូវល្បឿនលឿនជាតិ។ គម្រោងនេះត្រូវបានគេរំពឹងថាជាផ្លូវមួយក្នុង ចំណោមផ្លូវល្បឿនលឿនទាំង ៦ ដែលនឹងផ្លាស់ប្តូរតំបន់ដីសណ្តទន្លេ Cuu Long ព្រម ទាំងតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច ច្រកទ្វារព្រំដែនអន្តរជាតិ និងកំពង់ផែសមុទ្រផងដែរ។
អញ្ជើញថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា បណ្ដាខេត្តក្រុង An Giang, Can Tho, Hau Giang, Soc Trang គណៈ គ្រប់គ្រងគម្រោង និងអ្នកម៉ៅការត្រូវកសាងផែនការ និងវិធានការសាងសង់ ប្រកប ដោយប្រសិទ្ធភាព និងគុណភាព; ធានាវឌ្ឍនភាព; ខិតខំប្រឹងប្រែងសម្រេចផ្នែកខ្លះៗ នៃគម្រោងនៅឆ្នាំ ២០២៥ សម្រេចជាស្ថាពរគម្រោងទាំងមូលនៅឆ្នាំ ២០២៦ ហើយ សម្រេចរួចរាល់ដើម្បីដាក់ឱ្យដំណើរការគម្រោងទាំងមូលនៅឆ្នាំ ២០២៧។ លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ និងបញ្ជា ដឹកនាំយ៉ាងប្ដូរផ្ដាច់ ដើម្បីសម្រេចគម្រោងនេះ ក៏ដូចជាគម្រោងវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតតាមកាលវិភាគ និងប្រកបដោយគុណភាព; បំពេញ តម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកនាយករដ្ឋមន្រ្តីថតរូបអនុស្សាវរីយ៍ជាមួយសិស្សានុសិស្សនិងគ្រូបង្រៀនក្នុងសាលា។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃនេះដែរ នៅខេត្ត An Giang ថ្លែងមតិក្នុងឱកាសអញ្ជើញបំពេញទស្សន កិច្ចនៅសាលាសកលអន្តេវាសិកដ្ឋានជនជាតិខេត្ត An Giang លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ផ្តល់អាទិភាពដល់ ការវិនិយោគអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលសម្រាប់តំបន់ដែលមានស្ថានភាព លំបាកពិសេស តំបន់ជនជាតិភាគតិច តំបន់ព្រំដែន កោះសមុទ្រ តំបន់ឆ្ងាយដាច់ ស្រយាល និងមុខសញ្ញាគោលនយោបាយ ផងដែរ។ យន្តការ និងគោលនយោបាយជា ច្រើនត្រូវបានចេញផ្សាយ និងអនុវត្តន៍ដើម្បីបំពេញតម្រូវការសិក្សារៀនសូត្ររបស់ កុមារជនជាតិភាគតិច ហើយធានាសមភាពសង្គមក្នុងការអប់រំ៕