លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីប្រគល់ពានរង្វាន់ញញួរនិងកណ្តៀវមាសលើកទី ៦ ឆ្នាំ២០២១
(VOVWORLD) - នាយប់ថ្ងៃទី ២១ មករា នៅរងមហោស្រពហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៩២ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២២) បានប្រព្រឹត្តទៅពិធីប្រកាសនិងផ្តល់រង្វាន់សារព័ត៌មានទូទាំងប្រទេស ស្តីពីការកសាងបក្ស ដែលមានឈ្មោះ ញញួរនិងកណ្តៀវមាសទី ៦ ឆ្នាំ ២០២១។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញចូលរួមក្នុងពិធីនេះ។
ពិធីប្រគល់រង្វាន់សមូហភាពឆ្នើមសម្រាប់ទីភ្នាក់ងារសារព័ត៌មាន (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិក្នុងពិធី សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សារព័ត៌មានក្នុងការជួយប្រជាជនក្នុង និងក្រៅប្រទេស និងមិត្តអន្តរជាតិ យល់កាន់តែច្បាស់អំពីបក្សកុម្មុយនិស្តវៀតណាម និងការងារកសាង កែតម្រូវបក្ស; អំពីសមិទ្ធិផលរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់បក្ស; រួមចំណែកក្នុងការបង្រួបបង្រួមនិងលើកកម្ពស់ទំនុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋ និងរបប។ យោងតាមសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ចំពោះមុខតម្រូវការកសាង កែតម្រូវបក្ស និងការអភិវឌ្ឍសារព័ត៌មានទំនើប សារព័ត៌មានសរសេរអំពីការកសាងបក្សត្រូវបន្តការច្នៃប្រឌិតដោយមានស្នាដៃជាច្រើន សម្បូរទៅដោយលក្ខណៈតស៊ូ ប្រកបដោយការស្ថាបនាខ្ពស់ មានលក្ខណៈរិះគន់បែបវិទ្យាសាស្ត្រនិងបញ្ចុះបញ្ចូល; ប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងការមូលបង្កាច់ អរិភាព ការពារមូលដ្ឋានមនោគមវិជ្ជា គោលការណ៍ និងគោលមាគ៌ារបស់បក្ស។
ក្នុងឱកាសនេះ ពានរង្វាន់សារព័ត៌មានជាតិលើកទី៧ ស្តីពីការកសាងបក្ស ដែលមានឈ្មោះថាញញួរនិងកណ្តៀវមាស បន្តត្រូវបានបំផុសឡើងផងដែរ៕