លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីពន្លឿនដំណើរការរៀបចំផែនការនិងកំណត់ទិសដៅផែនការមេថ្នាក់ជាតិ

(VOVWORLD) - ការងាររៀបចំផែនការត្រូវតែឈានទៅមុខមួយជំហាន ខិតទៅជិតតថភាពជាក់ស្តែង ដោយកំណត់ថាអាចធ្វើទៅបាន ហើយនាំយកមកនូវសក្តានុពល កម្លាំងពេញលេញរបស់តំបន់ទាំងមូល។
លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ជាតិ ដើម្បីពន្លឿនដំណើរការរៀបចំផែនការនិងកំណត់ទិសដៅផែនការមេថ្នាក់ជាតិ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ២ ខែមីនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើជាអធិបតីនៃកិច្ចប្រជុំថ្នាក់ជាតិតាមប្រព័ន្ធអនឡាញរបស់អចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ន និងខេត្ត-ក្រុងចំនួន ៦៣ ស្តីពីការពន្លឿនដំណើរការរៀបចំផែនការនិងពិគ្រោះយោបល់លើទិសដៅនៃផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១-២០២៣ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ នេះជាលើកទីពីរក្នុងរយៈពេលជិតមួយឆ្នាំដែលលោកនាយករដ្ឋមន្ត្រីបានធ្វើជាប្រធានកិច្ចប្រជុំថ្នាក់ជាតិស្តីពីការអនុវត្តច្បាប់រៀបចំផែនការមេ ដែលបង្ហាញពីតួនាទីនិងសារៈសំខាន់នៃការរៀបចំផែនការ ជាពិសេសផែនការមេថ្នាក់ជាតិ។

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានគូសបញ្ជាក់ថា ការងាររៀបចំផែនការត្រូវតែឈានទៅមុខមួយជំហាន ខិតទៅជិតតថភាពជាក់ស្តែង ដោយកំណត់ថាអាចធ្វើទៅបាន ហើយនាំយកមកនូវសក្តានុពល កម្លាំងពេញលេញរបស់តំបន់ទាំងមូល  ក៏ដូចជាគុណសម្បត្តិប្រកួតប្រជែងរបស់ផ្នែកនីមួយៗ និងតំបន់នីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ